ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយរមណីយដ្ឋានហ័ងសាន

បានផ្សាយនៅ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ2020 08:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរបានសម្តែងការសោកស្តាយ ព្រោះជំងឺកូវីដ១៩មិនអាចចុះអនុស្សារណៈដោយផ្ទាល់ ពុំបានរៀបចំការតាំងពិព័រណ៍រូបថតទេសភាព និងទស្សនកិច្ចជាក្រុមដូចឆ្នាំ២០១៥។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរានិងភាគីចិន ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនិងជឿជាក់ថា ការរីករាលដាលនៃជំងឺសាកលនឹងគ្រប់គ្រងបានល្អដោយការខិតខំរួមគ្នា ហើយឆ្លងផុតវិបត្តិក្នុងវិស័យទេសចរណ៍ យើងនឹងវិលមករកភាពធម្មតាវិញ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍អង្គរ-ហ័ងសាន រួមគ្នាយ៉ាងជិតស្និទ្ធម្តងទៀត៕













អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ី ម៉េងស្រ៊ាង
នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទបាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី។
បន្ទាប់ពីទទួលបានកូនឈើដែលផ្តល់ដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ព្រះសង្ឃ រួមនិងសាធារណជនជិតឆ្ងាយ បានរៀបចំពិធីដាំនៅតាមទីតាំងផ្សេងៗ បំណងដើម្បីបរិស្ថាន បង្កើនគម្របព្រៃឈើឡើងវិញ និងជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានរៀងៗខ្លួន ដែលសកម្មភាពដាំកូនឈើទាំងនោះមាននៅ៖
នៅដើមខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Minebea របស់ជប៉ុន បានចូលរួមដាំកូនឈើគ្រញូងចំនួន៣០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កម្មវិធីនេះ ក្រោមកិច្ចសហការ និងរៀបចំដោយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមពីស្ថាប័នទាំង២។
នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីន នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងការងារមួយចំនួននៅប្រាសាទអង្គរវត្តដើម្បីតាមដានពីការរីកចម្រើននៃការងារទាំងនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3084
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
83509
ខែនេះ
:
0239590
សរុប
:
012747179