NEWS

ក្នុងពាក់កណ្ដាលខែកញ្ញានេះ អាជ្ញាធរជាតិអប្សរាបានចែកកូនឈើជាង១៥,០០០ ដើមបន្ថែមទៀតដល់សាធារណជន

Published on 15 September 2020 11:24 AM Post By ៖ Apsara National Authority
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើចម្រុះសរុបចំនួន ១៥,០៣០ ដើម ដល់សាធារជនជិតឆ្ងាយ ដែលក្នុងនោះរួមមាន៖

១. ផ្តល់ជូនកូនឈើជូនតំណាងសាលាបឋមសិក្សាវត្តស្វាយ ចំនួន៥០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលា។

២. ផ្តល់ជូនកូនឈើដល់លោកស្រី ធាវ គឹមស៊ាន ចំនួន១០០ដើម យកទៅដាំនៅបរិវេណវត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

៣. ផ្តល់កូនឈើជូនតំណាងកងធំអន្ដរាគមន៍លេខ២ នៃកងទ័ពជើងគោក ចំនួន ៣,០០០ដើម។

៤. ផ្តល់ជូនកូនឈើដល់លោក ជា វណ្ណៈ ចំនួន ៣០០ដើម។

៥. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងសាលាបឋមសិក្សាឈើទាល ចំនួន ៥០០ ដើម។

៦. ផ្តល់កូនឈើជូនតំណាងក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ចំនួន ២,៧០០ដើម។

៧. ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុនភូមិមង្គល ចំនួន ៣,០០០ ដើម។

៨. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងវត្តបឋិតសត្ថារាមរង្សី ហៅវត្តព្រះដាក់ ចំនួន ១០០ ដើម។

៩. ផ្តល់កូនឈើរំដួលចំនួន ២២០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត។

១០. ប្រគេន និងផ្តល់ជូនកូនឈើ ៣៣៥ ដើមដល់តំណាងវត្តព្រះឥន្ទកោសា និងតំណាងរដ្ឋបាលឃុំក្ដីរុន។

១១. ផ្តល់កូនឈើជូនអង្គការ ICF Cambodia Campus ចំនួន ៤០០ដើម។

១២. ផ្តល់កូនឈើជូនលោក ជីម តៃលី នាយកវិទ្យាល័យនគរធំ ចំនួន ២០០ ដើម។

១៣. ផ្តល់កូនឈើជូនលោក រុន ស៊ីណា សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក ចំនួន ២០០ ដើម។

១៤. ផ្តល់កូនឈើជូនតំណាងរដ្ឋបាលស្រុកពួក ចំនួន ១,៥០០ ដើម។

១៥. ផ្តល់កូនឈើជូនលោក អៀម រស្មី ចំនួន ១០០ ដើម។

១៦. ផ្តល់កូនឈើជូនលោក ពុត សុខមាន ចំនួន ២៥០ ដើម។

១៧. ផ្តល់កូនឈើជូនលោក ឌី សំណាង នាយកសាលាបឋមសិក្សាក្រវ៉ាន់ ចំនួន ៥៥ ដើម។

១៨. ផ្តល់កូនឈើជូនលោក លឹម ណាម ចំនួន ៣២០ ដើម។

១៩. ផ្តល់កូនឈើជូនលោក ប៉ាន់ ប៉ូច តំណាងរដ្ឋបាលឃុំសំរោងយា ចំនួន ៣០០ ដើម។

២០. ផ្តល់កូនឈើជូនលោក ម៉ុយ សុខធៀម ចំនួន ២៥០ ដើម។

២១. ផ្តល់កូនឈើជូនលោក មុំ សុពណ៌ ចំនួន ៥០ ដើម។

២២. ប្រគេនកូនឈើជូនព្រះសង្ឃតំណាងវត្តជ័យមុនីវនារាម ហៅវត្តជយោ និងវត្តពោធិវនារាម ហៅវត្តស្ពឺចំនួន ១,០០០ ដើម៕





























អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
2989
Yesterday
:
5746
This Week
:
83414
This Month
:
0239495
Total
:
012747084