NEWS

អ្នកជំនាញធ្វើបទបង្ហាញពីដំណើរការជួសជុលស្ពានហាលខាងលិចអង្គរវត្ត

Published on 11 September 2020 01:26 PM Post By ៖ Apsara National Authority

បាឋកថាស្ដីពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលខាងលិចអង្គរវត្ត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតពីគម្រោងជួសជុលនេះ។ អ្នកជំនាញបានរៀបរាប់អំពីប្រវត្តិនៃការជួសជុលស្ពានហាល ជាពិសេសរៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ន។

លោក អន សុភាព បុរាណវិទូ និងជាអ្នកគ្រប់គ្រងដឹកនាំគម្រោងជួសជុលស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមធ្វើបទបង្ហាញនិងរំលឹកនូវប្រវត្តិនានាទាក់ទងនឹងការជួសជុលស្ពានហាល ដែលក្នុងនោះការស្រាវជ្រាវរកឃើញថា ផ្នែកខ្លះនៃស្ពានហាលនេះ ត្រូវបានជួសជុលដំបូងនៅអំឡុងសតវត្សទី១៦ បន្ទាប់មកនៅសម័យបារាំងគ្រប់គ្រងចន្លោះពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ១៩៧២។

ក្រោយមកទៀត នៅឆ្នាំ១៩៩៦ ប្រទេសជប៉ុនតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា បានចាប់ផ្តើមគម្រោងជួសជុលជាដំណាក់កាលដំបូងរបស់ខ្លួនដោយសហការជាមួយអាជ្ញាធរអប្សរា និងបានបញ្ចប់នៅឆ្នាំ២០០៧ ដែលមានប្រវែង១០០ម៉ែត្រ។ គម្រោងជួសជុលក្នុងដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០១៦មក ដើម្បីបង្ហើយផ្នែកដែលនៅសល់ប្រវែង៩០ម៉ែត្រនិងកំពុងទឹក ហើយគ្រោងនឹងបញ្ចប់ឱ្យបានមុនឆ្នាំ២០២៤។

លោក អន សុភាព មន្រ្តីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ពីមូលហេតុដែលការដ្ឋាននេះត្រូវបិទចរាចរណ៍មិនឱ្យទេសចរធ្វើដំណើរឆ្លងកាត់ ដ្បិតថា ក្នុងការដ្ឋានត្រូវប្រើគ្រឿងចក្រធុនធ្ងន់ និងធំ ហើយការបិទនេះដើម្បីបញ្ជៀសហានិភ័យនានាដែលកើតជាយថាហេតុ។ លោកបន្ថែមថា គម្រោងជួសជុលនេះមានការត្រួតពិនិត្យនិងតាមដានយ៉ាងលម្អិតពីអ្នកជំនាញនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដោយបច្ចេកទេសភាគច្រើនគោរពទៅតាមទម្រង់ពីបុរាណ។ យ៉ាងណា អ្នកជំនាញរូបនេះប្រាប់ថា ចំណុចប្រឈមនៃគម្រោងជួសជុលនេះ គឺបញ្ហាទឹក ដែលពេលខ្លះបានធ្វើឱ្យអាក់ខាននៃដំណើរការជួសជុល។

លោក ម៉ៅ សុខនី ស្ថាបត្យករ ដែលធ្វើការក្នុងគម្រោងនេះដែរ ឱ្យដឹងថា ស្ពានហាលខាងលិចអង្គរវត្តមានប្រវែងសរុប ១៩៧.៤ម៉ែត្រ ឬប្រមាណ២០០ម៉ែត្រ ទទឹង ១១.៦៤ម៉ែត្រ និងមានកម្ពស់ ៣.៣៨៥ម៉ែត្រ។ ស្ពាននេះមានគ្រឹះធ្វើពីថ្មបាយក្រៀម៧ស្រទាប់។ ស្ថានភាពស្រុតចុះនៃកម្រាលថ្មភក់ ជាចំណុចប្រឈមខ្លាំងដែលជំរុញឱ្យពន្លឿននៃគម្រោងជួសជុលនេះ៕













អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2202
Yesterday
:
9079
This Week
:
02202
This Month
:
0155711
Total
:
012925143