NEWS

វិទ្យាស្ថានបារាំងចុងបូព៌ាប្រគល់ឯកសារស្រាវជ្រាវតាំងពីជំនាន់បារាំងឱ្យអាជ្ញាធរជាតិអប្សរាថែរក្សាទុក

Published on 10 September 2020 07:20 PM Post By ៖ Apsara National Authority
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ សាស្រ្ដាចារ្យរង និងជាប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញពីឯកសារស្រាវជ្រាវទាំងប៉ុន្មាន ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត ប្រ៊ីស វុំាងសង់ បានជម្រាបឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាថា លោកបានប្រមែប្រមូលឯកសារដែលពាក់ព័ន្ធក្នុងតំបន់រមណីយដ្ឋាន និងដែលមានប្រយោជន៍ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់ជាឯកសារជាតិ។ តាមការបញ្ជាក់របស់លោកបណ្ឌិត ប្រ៊ីស វុំាងសង់ ដើម្បីឱ្យដំណើរការចងក្រងឯកសារទាំងនេះមានប្រសិទ្ធភាពល្អ វិជ្ជាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ រួមមានមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាជាដើម។ល។

មានប្រសាសន៍ក្នុងជំនួបនៅពេលនោះ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិទ្យាស្ថានបារាំងចុងបូព៌ា ដែលយល់ព្រមប្រគល់ឯកសារទាំងអស់មកឱ្យអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក ក៏ស្នើដល់ភាគីបារាំង ពិនិត្យលទ្ធភាពប្រគល់រាល់ឯកសារលម្អិតៗបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានសរសេរឬចងក្រងរួច។ ឯកឧត្តមអគ្គនាយកជឿជាក់ថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាដោយរលូនលើកិច្ចការទាំងនេះ៕













អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1836
Yesterday
:
9079
This Week
:
01836
This Month
:
0155345
Total
:
012924777