ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរានិងសហការីចុះពិនិត្យតាមដានវឌ្ឍនភាពការងារនៅតាមការដ្ឋាននានាក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2020 07:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងការងារមួយចំនួននៅប្រាសាទអង្គរវត្តដើម្បីតាមដានពីការរីកចម្រើននៃការងារទាំងនោះ។

ប្រធានបទសំខាន់ៗដែលលើកយកមកបង្ហាញនៅព្រឹកនេះមាន វឌ្ឍនភាពការងារកំណាយនៅប្រាសាទបាយក្អែក ការរុះរើសំណង់និងការកែលម្អសួនច្បារដាំស្មៅ ដាំផ្កាចម្រុះពណ៌ ដាំកូនឈើនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងតំបន់អង្គរ ការលើកតម្លៃផ្លូវបុរាណភ្នំបាខែង-រលួស ការរៀបចំកែលម្អត្រពាំងសេស ការរីកចម្រើននៃការជួសជុលស្ពានហាល និងការដ្ឋានមួយចំនួននៅក្នុងប្រាសាទអង្គរវត្តដែលកំពុងជួសជុលដោយអាជ្ញាធរជាតិអប្សរានិងអន្តរជាតិ។

ការចុះពិនិត្យផ្ទាល់នៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ ក្នុងនោះដែរ ក៏ជាយន្តការមួយជំរុញនិងបង្កើនប្រសិទ្ធភាពការងារឱ្យដំណើរការដោយរលូននិងសម្រេចបានផលល្អប្រសើរ៕



























អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន
សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
6334
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
26622
ខែនេះ
:
0180131
សរុប
:
012949563