NEWS

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើជាង៣ពាន់ដើមបន្ថែមទៀតដល់សាធារណជន

Published on 31 August 2020 07:38 PM Post By ៖ Apsara National Authority

ក្នុងបំណងស្ដារគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានបន្តចែកចាយកូនឈើចំនួន ៣,២៤០បន្ថែមទៀត ដល់សាធារណជនយកទៅដាំដុះតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ កូនឈើដែលបានផ្តល់ជូន និងចែកចាយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា រួមមាន៖

១. ផ្តល់កូនឈើជូនតំណាងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវិទ្យាល័យនេះ ស្ថិតក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

២. ផ្តល់កូនឈើជូនលោក ចុង ស៊ុនឡេង ចំនួន៣០ដើម ដើម្បីយកទៅដាំនៅស្រុកកំណើត។

៣. ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៧៦០ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបេងមាលា ដាំលម្អក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់ ដាំលើទីតាំងដីទំនេរនៅខាងកើតប្រាសាទអង្គរវត្ត និងកែងផ្លូវ៦០ម៉ែត្រក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៤. ប្រគេនកូនឈើជូនព្រះវារិន្ទមុនី ទី ថា ព្រះចៅអធិការវត្តសុវណ្ណបទុម ចំនួន៦០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

៥. ប្រគេនកូនឈើជូនព្រះគ្រូចៅអធិការ សាត់ សីលា ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តពោធិអម្ពវ័ន ហៅវត្តស្វាយទាប ស្ថិតក្នុងភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

៦. ផ្តល់កូនឈើជូនប្អូនស្រី វាសនា មករា បំរើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

៧. ប្រគេនកូនរំដួលជូនវត្តព្រះឥន្ទកោសាចំនួន៥០ដើម និងវត្តទេពពោធិវង្សចំនួន១០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត៕


















អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1851
Yesterday
:
9079
This Week
:
01851
This Month
:
0155360
Total
:
012924792