NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 30 August 2020 09:35 AM Post By ៖ Apsara National Authority
១៖ គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ការផលិតឯកសារវីដេអូ ស្ដីពីតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោង «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ កម្មវិធីនេះ នឹងបន្តចុះមកផលិតឯកសារវីដេអូជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាងទាក់ទងនឹងតំបន់រមណីយដ្ឋានអង្គរ។
នៅថ្ងៃចាប់ផ្តើមនៃកម្មវិធី ក្រុមសារព័ត៌មានថ្មីៗ បានធ្វើកិច្ចសម្ភាស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ពីគោលបំណងរួមនៃកម្មវិធី ដោយផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ធម្មជាតិ (សត្វ និងព្រៃ) បុរាណដ្ឋាន តំបន់ប្រវត្តិសាស្រ្ដ ម្ហូបអាហារ សម្លៀកបំពាក់...។ សារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ដោយមានការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្រ្ដទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀត ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាពីរភាសា មានភាសាខ្មែរ និងអង់គ្លេស។ ព័ត៌មានលំអិត
rn
២៖ សំណង់ភោជនីយដ្ឋាន តូបលក់ដូរ អាគាររដ្ឋ សរុបប្រមាណ១៥០ខ្នងត្រូវបានរុះរើរួចរាល់ទាំងស្រុង នៅមុខបរិវេណខាងលិចប្រាសាទអង្គរវត្ត
សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿង ភេសជ្ជៈផ្សេងៗ ចំនួនប្រមាណ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ពីបរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។
រីឯអាជីវករដែលបានរុះរើតូបរបស់ខ្លួនរួចហើយ នឹងចាប់ផ្តើមការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអាគារទីលានបដិសណ្ឋារកិច្ច។ តាមការគ្រោងទុក អាជ្ញាធរជាតិអប្សរា នឹងកែប្រែរៀបចំ តំបន់អតីតសំណង់ដែលរុះរើនេះ ឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត និងរុក្ខជាតិលម្អ ដើម្បីឱ្យមានភាពបៃតងស្រស់បំព្រង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែប្រសើរ។ ព័ត៌មានលំអិត
rn
៣៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គររៀបចំផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាន-អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំឆ្នាំ
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដឹកនាំកិច្ចប្រជុំស្តីអំពី «ការផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាននិងអនុប្រធានភ្នាក់ងារទេសចរណ៍» ដើម្បីឱ្យភ្នាក់ងារទេសរណ៍ទាំងអស់មានការអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ។
យោងតាមលទ្ធផលដែលបានពីការផ្លាស់ប្តូរទីតាំងនេះ ឯកឧត្តម សុខ សង្វារ សង្កេតឃើញថា ភ្នាក់ងារទេសចរណ៍ទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមពីទីតាំងការងារថ្មី និងក្រុមមនុស្សថ្មីៗដែលខ្លួនទៅធ្វើការជាមួយ សមត្ថភាពពួកគាត់មានការអភិវឌ្ឍជាលំដាប់ ហើយការងារកាន់តែមានប្រសិទ្ធភាពជាងមុន ដោយពួកគាត់អាចនាំយកបទពិសោធន៍ពីទីតាំងការងារផ្សេងៗទៅប្រៀបធៀបគ្នា និងស្វែងរកចំណុចល្អៗមកអនុវត្ត។ ព័ត៌មានលំអិត
rn
៤៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្តទាំងស្រុងកំពុងតែកែប្រែឱ្យកាន់តែមានសម្រស់ស្រស់ស្អាត
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយ កាន់តែមានសម្រស់ស្រស់ស្អាត ដែលមានភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។
អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ ប្រព័ន្ធរំដោះទឹក និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗ។ ចាប់ផ្តើមពីដើមឆ្នាំ២០២០ មកដល់ពេលនេះ យុទ្ធនាការរុះរើសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នង ក៏បានរួចរាល់អស់ទាំងស្រុង ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសួនច្បារបៃតងធម្មជាតិ ដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរតាមការគ្រោងទុក។ ព័ត៌មានលំអិត
rn
៥៖ រួមគ្នាដាំកូនឈើដើម្បីលើកកម្ពស់គម្របព្រៃឈើ បរិស្ថាន និងការអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានការរៀបចំពិធី ដាំកូនឈើនៅវត្តទេពប្រណម្យ ដែលលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០អង្គ-នាក់ ចូលរួម ដោយនាំយកកូនឈើប្រណីត មានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម ទៅដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ។ នេះជាការរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទ។ ពិសេស គឺបណ្តុះគំនិតប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឱ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញ។ ព័ត៌មានលំអិត
rn
៦៖ សេចក្ដីជូនដំណឹងស្ដីពីការបិទជាបណ្ដោះអាសន្នសម្រាប់ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប
ដោយស្ថានភាពហានិភ័យនៃរចនាសម្ព័ន្ធប្រាសាទខឿនលើបង្អស់ ដែលកម្រាលថ្ម បានរំកិលចេញពីតាំងដើម និងដើម្បីថែរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា នឹងបិទការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ចំណុចគ្រោះថ្នាក់នៃប្រាសាទនេះ ត្រូវបានជួសជុលរួចរាល់។ ព័ត៌មានលំអិត
rn
៧៖ អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តបន្តការរុះរើតូបលក់ដូររបស់ខ្លួនដើម្បីត្រៀមទៅលក់ដូរនៅកន្លែងថ្មី
អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនៅជុំវិញត្រពាំងសេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មីដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យ។ អ្នកស្រី ស៊ាង ស៊ត់ អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា ទីនេះបានផ្តល់នូវជីវភាពធូរធារ អាចឲ្យកូនៗខ្ញុំ បានរៀនខ្ពង់ខ្ពស់ ថ្ងៃនេះខ្ញុំរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ហើយអាជ្ញាធរជាតិអប្សរាបានផ្តល់ កន្លែងថ្មី ស្អាតនិងមានអនាម័យ។
អ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍ បានយល់ស្របនឹងវិធានការអភិវឌ្ឍបរិវេណមុខប្រាសាទអង្គរវត្ត ហើយស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន។ រីឯលោក យ៉ាង សុភាព អ្នកលក់ម្ហូបអាហារ ពេញចិត្ត ចំពោះវិធានការនេះ ដែលអនុវត្តការងារនេះស្មើភាពគ្នា “ខ្ញុំគាំទ្រអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំទីតាំងថ្មីសម្រាប់លក់ដូរ ហើយកែប្រែទីនេះឱ្យមានសោភ័ណភាពស្អាតដើម្បីទាក់ទាញភ្ញៀវ”។ ព័ត៌មានលំអិត
rn
៨៖ ដើមឈើចំនួន៨,៦០០ដើម បានដាំនៅតំបន់ជុំវិញខេត្តសៀមរាប
អាជ្ញាធរជាតិអប្សរាបានចែកជូន កូនឈើចំនួន ៨,៦០០ដើម ដល់សាធារណជន យកទៅដាំនៅតាមតំបន់នានាជុំវិញខេត្តសៀមរាប រួមមាន៖ ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ លោក ស៊ាន យឿម តំណាងប្រជាសហគមន៍ បានទទួលកូនឈើចំនួន១,០០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅចែកចាយ និងដាំ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់។លោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខសាន្ត បានទទួលកូនឈើចំនួន១០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅដាំនៅឃុំយាង ស្រុកពួក។ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ ទទួលបានពីអាជ្ញាធរជាតិអប្សរា ចំនួន៥,០០០ដើម យកទៅដាំក្នុងបរិវេណទីបញ្ជាការដ្ឋាន ឃុំត្បែង ស្រុកបន្ទាយស្រី។ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន២,៥០០ដើម ត្រូវបានដាំក្នុងបរិវេណវត្តប្រាសាទ ស្ថិតក្នុងឃុំ ជប់តាត្រាវ ស្រុកអង្គរធំ។ ព័ត៌មានលំអិត
rn
៩៖ អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើជិត៤ពាន់ដើមបន្ថែមទៀតដល់សាធារណជន
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះដល់ព្រះសង្ឃ និងសាធារណជនបន្ថែម ដែលសរុបទាំងអស់មានចំនួនជិត៤ពាន់ដើម។ កូនឈើចំនួន៨៤០ដើម ប្រគេនព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ហើយ កូនឈើចំនួន១,០០០ដើម ប្រគេនព្រះតេជគុណ អ៊ាន សុឃា គង់នៅវត្តពោធិវដារាម ខេត្តកំពង់ចាម។ រីឯកូនឈើចំនួន៤៥០ដើម ផ្តល់ជូនឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមមេធាវីនៃអាជ្ញាធរជាតិអប្សរា។
បន្ថែមពីនោះ កូនឈើចំនួន១,០០០ដើម ផ្តល់ជូនលោក ស៊ាន យឿន និងកូនផ្កាឥន្ទនេល ចំនួន២៥០ដើម ផ្តល់ជូន កញ្ញា យឿម ស៊ីន តំណាងក្រុមយុវជនកម្ពុជា ខេត្តសៀមរាប។ កូនឈើចំនួន១០០ដើមផ្តល់ជូនលោក ដឹង ដន តំណាងសាលាបឋមសិក្សាអរញ្ញរង្សី ហើយកូនឈើចំនួន១៧០ដើម ផ្តល់ជូនអ្នកស្រី នីសាន់ ដេវី អ្នកភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ កូនឈើចំនួន១៧៥ដើម ផ្តល់ជូនលោក ឃាន តួក បម្រើការងារនៅមូលនិធិគន្ធបុប្ផាកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ចាម។ ព័ត៌មានលំអិត
rn
១០៖ អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើជិត២ពាន់ដើមទៀតទៅសាធារណជន
នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ កូនឈើជិត២ពាន់ដើមបន្ថែម បានចែកចាយដល់សាធារណជន។ កូនឈើទាំងនោះរួមមាន៖ កូនឈើចំនួន១៥០ដើម ផ្តល់ជូនលោក ឡាច វិបុល នាយកអនុវិ- ទ្យាល័យបាគងម៉ូតវ៉ានី យកទៅដាំ ក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។ ឯកូនឈើចំនួន១០០ដើម ផ្តល់ជូនលោក អ៊ាម ជឿម នាយកសាលាបឋមសិក្សាពោធិ៍រស្មីសង្គម យកទៅដាំក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ទន្ទឹមនឹងនោះ កូនឈើចំនួន៤៨ដើម ផ្តល់ជូនតំណាងគ្រឹះស្ថានអង្គរ យកទៅដាំតាមបណ្តោយផ្លូវរណបផ្លូវ៦០ម៉ែត្រ ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ និងកូនឈើចំនួន៦០ដើម ផ្តល់ជូនលោក អ៊ូច ឆ័ត្រា យកទៅដាំនៅ ឃុំស្វាយចេក ស្រុកអង្គរធំ។ មួយទៀត កូនឈើចំនួន៣០ដើម ផ្តល់ជូនលោក ទាន រ៉ាត់ យកទៅដាំនៅ ឃុំកណ្តែក ស្រុកប្រាសាទបាគង ហើយកូនឈើចំនួន៦០០ដើម ផ្តល់ជូនតំណាងរដ្ឋបាលឃុំប្រីយ៍ យកទៅដាំក្នុងបរិវេណអង្គភាពចំណុះរដ្ឋបាលឃុំប្រីយ៍ ស្រុកស្រីស្នំ និងកូនឈើចំនួន៥០០ដើម ផ្តល់ជូនតំណាងរដ្ឋបាលឃុំស្វាយចេក យកទៅដាំលំអក្នុងបរិវេណសាលារៀន និងវត្តស្លាតរំជ័យ។ ព័ត៌មានលំអិត
rn
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
5300
Yesterday
:
7526
This Week
:
12826
This Month
:
0107505
Total
:
012876937