NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 08 August 2020 11:39 AM Post By ៖ Apsara National Authority
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។ ព័ត៌មានលំអិត

១៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពគម្រោងផ្សេងៗក្នុងតំបន់ រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញ ចុះពិនិត្យការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក បរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។ ការចុះពិនិត្យផ្ទាល់នេះ ជាយន្តការមួយជំរុញនិងបង្កើនប្រសិទ្ធភាពការងារ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ ការណែនាំ និងការសម្រេចចិត្តក្នុងការអនុវត្តកិច្ចការក្នុងជំហ៊ានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ។ ព័ត៌មានលំអិត

២៖ ប្រាសាទបាយក្អែកនឹងរៀបចំឱ្យក្លាយជាសារមន្ទីរលំហ
ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទបាយក្អែកនៅថ្ងៃទី០៣ ខែសីហា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែក ឱ្យក្លាយជាសារមន្ទីរលំហ។ ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធី ផ្សេងៗ។ ប្រាសាទបាយក្អែក សាងសង់ឡើងក្នុងស.វ.ទី១២ តាមរចនាបថបាយ័ន តាំងនៅខាងលិចប្រាសាទអង្គរវត្ត។ បច្ចុប្បន្ន ប្រាសាទនេះមានស្ថានភាព បាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ រចនាសម្ព័ន្ធប្រាសាទ សម្ភារៈ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វ និងសសរពេជ្រ។ ព័ត៌មានលំអិត

៣៖ ឯកឧត្តម យិត ចាន់ដារដ្ឋ៖ ព្រៃឈើជាសម្បត្តិរួមដ៏មានសារៈសំខាន់បំផុតរបស់មនុស្ស បរិស្ថាន និងបុរាណដ្ឋាន
នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា មន្ត្រីសង្ឃខេត្តសៀមរាប ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើម ពីព្រះចៅអធិការវត្តអង្គរខាងជើង ព្រះ ចរណសោភ័ណ បណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស បានប្រារព្ធពិធីដាំកូនឈើប្រណីត និងឈើលម្អចំនួន៥០០ដើមក្នុងបរិវេណវត្ត។
ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានធម្មជាតិ ដែលផ្តល់ប្រយោជន៍ចំពោះប្រាសាទនិង មនុស្ស។ នេះជាសកម្មភាពដ៏ប្រពៃថ្លៃថ្លា ដែលព្រះសង្ឃនៃវត្តអង្គរខាងជើងនិងពុទ្ធបរិស័ទ បានចូលរួមដាំដើមឈើប្រណីតៗ៥០០ដើម នៅក្នុងវត្ត ដើម្បីលើកតម្លៃបរិស្ថាននៅប្រាសាទអង្គរវត្ត។ ព័ត៌មានលំអិត

៤៖ រយៈពេល២ថ្ងៃដើមខែ សីហា អាជ្ញាធរជាតិអប្សរាចែកជូនកូនឈើជិត២ពាន់ដើមដល់សាធារណជន
នៅថ្ងៃទី១ ខែសីហា អាជ្ញាធរជាតិអប្សរា បានផ្តល់ជូនកូនឈើចំនួន៣០០ដើម ដល់លោក យ៉ាន់ ពន្លក អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដើម្បីយកទៅដាំនៅវត្តមុនធ្យាន។ ក្នុងថ្ងៃដដែលនោះ ក៏បានផ្តល់ជូនកូនឈើ ១២២ដើម ដល់លោកស្រី អ៊ីសា រ៉ហានី ដើម្បីយកទៅដាំក្នុងបរិវេណវិហារឥស្លាម ស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប។
នៅថ្ងៃទី៣ ខែសីហា បានប្រគេនកូនឈើចំនួន៦០០ដើម ជូនព្រះតេជគុណ យី រឿត ព្រះចៅអធិការវត្តគីរីគង្គា ហៅវត្តដំណាក់ស្តេច ដើម្បីយកទៅដាំនៅក្នុងបរិវេណវត្តស្ថិតនៅ ឃុំគោកដូង ស្រុកអង្គរជុំ និងបានផ្តល់កូនឈើជូនអាជ្ញាធរជាតិព្រះវិហារចំនួន ៦៥០ដើម ដើម្បីដាំលម្អអមតាមដងផ្លូវក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ព័ត៌មានលំអិត

៥៖ កូនឈើចំនួន១,៤០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាផ្តល់ជូនដល់ស្ថាប័នក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ
តំណាងស្ថាប័ន វត្តអារាម និងប្រជាពលរដ្ឋ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។ ការផ្តល់ជូននោះរួមមាន ជូនលោក មៀន សារិទ្ធ តំណាងវត្តឧទុម្ពរ ហៅវត្តល្វា ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកពួក ចំនួន ៨០០ដើម។ ជូនលោកស្រី តុប ច័ន្ទសុឫទ្ធី តំណាងវត្តអន្លង់ថ្ងាន់ ភូមិបង់បត់ ឃុំបត់ត្រង់ ស្រុកមណ្ឌលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១០០ដើម។ ជូនតំណាងទីបញ្ជាការយោធភូមិភាគទី៤ ចំនួន ៥០០ដើម យកទៅដាំនៅទីធ្លាសាលាពលទាហានទី៤ ស្ថិតនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដើមឈើដែលបានផ្តល់ជូននៅពេលនោះ រួមមាន កូនឈើគ្រញូង បេង ធ្នង់ រំដួល ឈើទាល លឿងរាជ និងស្ដៅ។ ព័ត៌មានលំអិត

ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
4528
Yesterday
:
5850
This Week
:
74588
This Month
:
0230669
Total
:
012738258