NEWS

សូមគោរពជូន សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

Published on 05 August 2020 05:06 PM Post By ៖ Apsara National Authority
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។







ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ការអប់រំដល់កុមារជាគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗរបស់សារមន្ទីរ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូ-អ្នកគ្រូនៃសាលាភាសាបារាំងប្រចាំខេត្តសៀមរាប (École Française de Siem Reap) បានដឹកនាំសិស្សានុសិស្សចំនួន១៩នាក់មកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
ប្រជាជនចំនួន៣០នាក់ មកពីភូមិតារស់និងភូមិរកានៃសង្កាត់ក្របីរៀល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ពីប្រវត្តិខ្លះៗនៃអង្គរវត្ត ពិសេសគឺស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍ ការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានកន្លងមក។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
16
Today
:
21389
Yesterday
:
20070
This Week
:
72711
This Month
:
0376219
Total
:
014819060