ព័ត៌មានថ្មីៗ

ឯកឧត្តម យិត ចាន់ដារដ្ឋ៖ ព្រៃឈើជាសម្បត្តិរួមដ៏មានសារៈសំខាន់បំផុតរបស់មនុស្ស បរិស្ថាន និងបុរាណដ្ឋាន

បានផ្សាយនៅ ថ្ងៃទី 04 ខែ សីហា ឆ្នាំ2020 04:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតគម្របបៃតងដល់បរិស្ថាន បង្កើតទេសភាពវប្បធម៌ ទាក់ទាញទេសចរ ជាជម្រកសត្វព្រៃ ពិសេសគឺការពារប្រាង្គប្រាសាទពីបម្រែបម្រួលនៃសីតុណ្ហភាព និងបរិយាកាស។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា មន្ត្រីសង្ឃខេត្តសៀមរាប ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះចៅអធិការវត្តអង្គរខាងជើង ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស បានប្រារព្ធពិធីដាំកូនឈើប្រណីតនិងឈើលម្អចំនួន៥០០ដើមក្នុងបរិវេណវត្ត។

ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព មានសង្ឃីដីកាពីគោលបំណងនៃការដាំដើមឈើ គឺដើម្បីលើកស្ទួយសោភ័ណភាពបៃតងក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរា បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើនៃជាប្រភពនៃជីវិត ផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់មនុស្សសត្វ។ មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វានផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានធម្មជាតិដែលផ្តល់ប្រយោជន៍ចំពោះប្រាសាទផងនិងមនុស្សផង។ នេះជាសកម្មភាពដ៏ប្រពៃថ្លៃថ្លាដែលព្រះសង្ឃនៃវត្តអង្គរខាងជើងនិងពុទ្ធបរិស័ទបានចូលរួមដាំដើមឈើប្រណីតៗ៥០០ដើមនៅក្នុងវត្ត ដើម្បីលើកតម្លៃបរិស្ថាននៅប្រាសាទអង្គរវត្ត។

ជាងនេះទៅទៀត ឯកឧត្តមក៏បានសំណូមពរដល់ជនមួយចំនួនដែលមិនពេញចិត្តនឹងសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាថា «ទោះខឹងឬស្អប់ កុំបំផ្លាញដើមឈើដែលអាជ្ញាធរជាតិអប្សរាដាំ ព្រោះព្រៃឈើជាសម្បត្តិរួមដ៏មានសារៈសំខាន់បំផុតរបស់មនុស្ស បរិស្ថាន និងបុរាណដ្ឋាន»។ ឯកឧត្តមកោតសរសើរនិងលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជនបន្តចូលរួមដាំដើមឈើឱ្យបានច្រើន ហើយសម្អាតបរិស្ថានឱ្យបានល្អក្រោយដាំរួច ពិសេសចូលរួមថែរក្សាដើមឈើដែលដាំហើយឱ្យបានគ្រប់ៗគ្នា។

អាជ្ញាធរជាតិអប្សរា មានស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងក្នុងរមណីយដ្ឋានអង្គរ មានពូជឈើប្រណីត ឈើលម្អជាច្រើនប្រភេទសម្រាប់ដាំក្នុងរមណីយដ្ឋានអង្គរ និងចែកជូនសាធារណជន ហើសម្រាប់គោលដៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរានិងដាំដើមឈើ រួមទាំងចែកកូនឈើទៅសហគមន៍ចំនួន១០ម៉ឺនដើម៕




































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0074
ម្សិលមិញ
:
4619
សប្តាហ៍នេះ
:
74753
ខែនេះ
:
0230834
សរុប
:
012738423