ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តជួយសម្រួលដល់ការងារសាងសង់របស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ2020 07:11 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។

ចំពោះការចុះដល់ទីតាំងស្នើសុំផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋមា្ចស់សំណើ មន្ត្រី-បុគ្គលិកជំនាញចុះពិនិត្យបានចំនួន២១ករណី ហើយបានអនុញ្ញាតនៅក្រុងសៀមរាបចំនួន៥ករណី ស្រុកបន្ទាយស្រីចំនួន៧ករណី ស្រុកអង្គរធំចំនួន៣ករណី ស្រុកប្រាសាទបាគងចំនួន៦ករណី ។

ទាក់ទងនឹងការអនុញ្ញាតឱ្យធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចនេះដែរ ចំពោះប្រជាពលរដ្ឋណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់លើការអនុញ្ញាត គឺក្រុមការងារផ្នែកស្ថាបត្យកម្ម ក៏បានជួយរៀបចំគំនូសប្លង់លំនៅដ្ឋានបែបខ្មែរជូនចំនួន១១ករណីផ្សេងទៀត ដូចជា៖ នៅក្រុងសៀមរាបចំនួន១ករណី នៅស្រុកបន្ទាយស្រីចំនួន៣ករណី នៅស្រុកពួកចំនួន១ករណី នៅស្រុកប្រាសាទបាគងចំនួន៥ករណី និងនៅស្រុកអង្គរធំចំនួន១ករណីដែរ៕

















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
3461
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
15190
ខែនេះ
:
0242054
សរុប
:
012067685