ព័ត៌មានថ្មីៗ

កូនឈើ១,២០០ ត្រូវបានផ្តល់ជូនអ្នកភូមិក្នុងខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ2020 07:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។

បន្ថែមពីនេះ បានផ្តល់កូនឈើជូនតំណាងឃុំព្រៃជ្រូក ចំនួន៧០០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវពីភូមិប្រដាក់ទៅភូមិពង្រ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គគីរចំនួន១០០ដើម គ្រញូងចំនួន១០០ដើម បេងចំនួន១០០ដើម ឥន្ទនេលចំនួន២០០ដើម និងរំដួលចំនួន២០០ដើម៕













អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3470
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
15199
ខែនេះ
:
0242063
សរុប
:
012067694