ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើ៥០ដើមដល់ពលរដ្ឋនៅភូមិជ្រាវ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2020 10:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៥០ដើម ដល់លោកស្រី គេន មុំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីយកទៅដាំនៅបរិវេណដីផ្ទាល់ខ្លួន។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន កកោះចំនួន២០ដើម បេងចំនួន១០ដើម ធ្នង់ចំនួន១០ដើម និងគ្រញូងចំនួន១០ដើម។

គួររំលឹកថា ការផ្តល់ជូនកូនឈើនេះ គឺអាជ្ញាធរជាតិអប្សរាមិនគិតពីតែស្ថាប័នរដ្ឋនោះទេ តែសម្រាប់ស្ថាប័នឯកជន ឬប្រជាពលរដ្ឋទូទៅ ក៏អាចស្នើសុំកូនឈើទាំងនេះទៅដាំនៅលើដីភូមិ ដីផ្ទះ ឬដីចម្ការផ្ទាល់ខ្លួនបាន។ បំណងនៃការចែកចាយនេះ គឺដើម្បីចូលរួមការពារបរិស្ថាន និងបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។
កំឡុងខែកក្កដា ឆ្នាំ២០២០ នេះ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋានក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរបានចំនួន ៣៨៧គ្រួសារ។
ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3208
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14937
ខែនេះ
:
0241801
សរុប
:
012067432