ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរារួមគ្នាបង្ហាញពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ»

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2020 05:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។

ដូច្នេះ ដើម្បីបង្ហាញពីរបកគំហើញនៃលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាទាំងនេះជាប្រយោជន៍ដល់កូនខ្មែរ លោកសាស្ត្រាចារ្យ អ៊ា ដារិទ្ធ លោក ថូ ថុន និងលោកស្រី សៀង សុផានី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ មគ្គទ្ទេសទេសចរណ៍ សិស្សានុសិស្ស និងសាធារណជនចំនួន៥០នាក់ប៉ុណ្ណោះ (អនុវត្តន៍តាមគោលការណ៍នៃការរីករាលដាលជំងឺកូវីដ១៩) ដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី។













បញ្ជាក់៖ សូមទាក់ទងតាមលេខទូរសព្ទនៅក្នុងសេចក្តីជូនដំណឹង ដើម្បីសាកសួរព័ត៌មានលម្អិតនិងការចុះឈ្មោះ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
5087
ម្សិលមិញ
:
6032
សប្តាហ៍នេះ
:
69297
ខែនេះ
:
0225378
សរុប
:
012732967