ព័ត៌មានថ្មីៗ

មន្រ្តី-បុគ្គលិកចំនួន៤០រូបនៃអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពី របបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មានក្នុងរង្វង់ មន្រ្តី-បុគ្គលិក

បានផ្សាយនៅ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ2020 01:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំបើកវគ្គបណ្តុះបណ្តាលរបបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មានក្នុងរង្វង់មន្រ្តី-បុគ្គលិក ដល់មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរាចំនួន៤០រូប។

ក្រោមការសម្របសម្រួលរបស់ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងដល់មន្រ្តី-បុគ្គលិកដែលទទួលខុសត្រូវផ្តល់ព័ត៌មាន របស់នាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា នូវការយល់ដឹងអំពីរបបសារព័ត៌មាន និងការទំនាក់ទំនងក្នុងការផ្តល់ព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

សិក្ខាកាមនឹងបានស្វែងយល់កាន់តែច្បាស់អំពីការភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសារៈសំខាន់របស់សារព័ត៌មាននៅក្នុងសង្គម។ រួមទាំងវិធីសាស្ត្រជាច្រើនក្នុងការផ្តល់ព័ត៌មានឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងប្រកបដោយគុណភាព វិជ្ជាជីវៈ។

ក្រោយពីសិក្សាវគ្គបណ្តុះបណ្តាលខ្លីនេះ មន្រ្តី-បុគ្គលិកអាចយល់ពីការផ្តល់ព័ត៌មាន និងជួយសម្រួលការងារយកព័ត៌មានប្រសើរឡើងមួយកម្រិតថែមទៀត៕













អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុំ រិទ្ធី
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
6460
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
26648
ខែនេះ
:
0344773
សរុប
:
013327087