NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៣ ខែកក្ដដា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 25 July 2020 04:32 PM Post By ៖ Apsara National Authority
១៖ អាជ្ញាធរជាតិអប្សរាបន្តកិច្ចប្រជុំពិភាក្សា លើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។
អង្គប្រជុំនៅថ្ងៃនេះ បានសង្កត់ធ្ងន់លើការកែតម្រូវចំណុចខ្វះខាត ការដកចេញចំណុចប៉ះពាល់ ការរកដំណោះស្រាយបញ្ហាផ្សេងៗ ការពិចារណានូវចំណុចមួយចំនួនតាមរយៈការទទួលបានពីកិច្ចពិភាក្សាក្នុងកិច្ចប្រជុំផ្ទៃក្នុងនិងអន្តរក្រសួងនាកិច្ចប្រជុំមុនៗ សម្រាប់តៀមយកទៅបង្ហាញក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ព័ត៌មានលំអិត

២៖ អាជ្ញាធរជាតិអប្សរាសហការជាមួយអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍនៃក្រសួងផែនការដាំកូនឈើ៧៥០ដើមក្នុងរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណខាងកើតប្រាសាទប្រី មានរៀបចំកម្មវិធីដាំកូនឈើឡើងវិញ ក្រោមការរៀបចំនិងសម្របសម្រួលដោយ អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមមកពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍនៃក្រសួងផែនការ ចំនួន៣៥នាក់។
ក្នុងពិធីនោះ ក៏មានការចូលរួមពីនគរបាលការពារបេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារអភិរក្សព្រៃឈើ ព្រមទាំងមន្រ្តី បុគ្គលិក ពលករ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដែលសរុបអ្នកចូលរួមទាំងអស់ចំនួន ៩០នាក់។ កូនឈើដែលដាំនៅពេលនោះសរុប ៧៥០ដើម ដែលមានដើមបេង ចំនួន៥០០ដើម និងដើមគ្រញូង២៥០ដើម។ ព័ត៌មានលំអិត

៣៖ អាជ្ញាធរជាតិអប្សរាសហការជាមួយមន្រ្តីនៃរាជបណ្ឌិតសភាកម្ពុជាដាំកូនឈើ២០០០ដើមនៅខាងកើតប្រាសាទប្រី
អាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីរាជការនៃរាជបណ្ឌិតសភាកម្ពុជា ដាំកូនឈើចំនួន ២០០០ដើមនៅបរិវេណខាងកើតប្រាសាទប្រី។ កម្មវិធីដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ មានអ្នកចូលរួមសរុបជាង២០០អង្គ/នាក់។
ដើមឈើដែលដាំក្នុងពិធីនៅពេលនោះ រួមមានដើមគ្រញូង ចំនួន១០០០ដើម ដើមធ្នង់ ចំនួន៥០០ដើម និងដើមបេង ចំនួន៥០០ដើម។ ក្រៅពីខាងរាជបណ្ឌិតសភាកម្ពុជា ក្នុងនោះក៏មានការចូលរួមដាំពីកម្លាំងនគរបាលបេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារព្រៃឈើ បុគ្គលិក និងពលករ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាផងដែរ។ ព័ត៌មានលំអិត

៤៖ បាឋកថាស្តីអំពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត»
បន្ទាប់ការប្រទះឃើញពុទ្ធរូបជាច្រើនអង្គកាលពីខែមេសា ឆ្នាំ២០២០កន្លងមក អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី លោក ស្រ៊ុន តិច និងលោកស្រី ភិន វិជ្ជាសច្ចរ៉ា នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «ព្រះពុទ្ធបដិមានៅអង្គរវត្ត» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាវេលាម៉ោង៩-១២ថ្ងៃត្រង់ នៅសាលសន្និសីទអង្គរ។
ដូច្នេះ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ មគ្គទ្ទេសទេសចរណ៍ សិស្សានុសិស្ស និងសាធារណជនចំនួន៥០នាក់ប៉ុណ្ណោះដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹង។ ព័ត៌មានលំអិត

៥៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ពិនិត្យ និងអនុញ្ញាតសំណើសុំជួសជុលសំណង់តូចតាចរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣៦ សំណើ
កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះក្នុងបួនគោលដៅ ជូនប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ បានចំនួន៣៦សំណើ ។
គោលដៅទី១ ស្រុកពួក បានពិនិត្យ និងដោះស្រាយចំនួន ០៤សំណើ ស្ថិតក្នុងភូមិបឹងខ្នា ភូមិព្រៃក្មេង ឃុំខ្នាត។ គោលដៅទី២ ស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយការស្នើសុំធ្វើបង្គន់គម្រោងបដិភាគ SDGERA ចំនួន ១៥សំណើ ស្ថិតក្នុងភូមិគោកស្រុក ឃុំរលួស។ គោលដៅទី៣ ស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយចំនួន ០៩សំណើ ស្ថិតក្នុងភូមិថ្នល់បណ្ដោយ ភូមិថ្នល់ទទឹង និង ភូមិតាកុះ ឃុំព្រះដាក់។ គោលដៅទី៤ ស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយចំនួន ០៨សំណើ ស្ថិតក្នុងភូមិសំរោង ភូមិភ្លង់ ឃុំលាងដៃ។ ព័ត៌មានលំអិត

៦៖ សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា
សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម រកឃើញនៅប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែល បម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។ ក្រោយពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត លេខ K.1459។
ចំពោះ ខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះ អាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោក Dominic Goodal អ្នកជំនាញខាងផ្នែកភាសាសំស្រ្កឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុង បូព៌ា (លោកទាំងពីរក៏ជាសមាជិក CIK) ដើម្បីប្រែសិលាចារឹកថ្មីនេះ។ ព័ត៌មានលំអិត

៧៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានចំនួន២គោលដៅ ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៩សំណើ
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះ ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ ចំនួន២គោលដៅ អនុញ្ញាតបាន៩សំណើ ក្នុងចំណោម២០សំណើ។
គោលដៅទី១ ក្រុងសៀមរាប បានពិនិត្យនិងដោះស្រាយនិងអនុញ្ញាតចំនួន០៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ គោលដៅទី២ ស្រុកប្រាសាទបាគង បានចុះពិនិត្យនិងដោះស្រាយនិងអនុញ្ញាតចំនួន ០៥សំណើ ស្ថិតក្នុងភូមិឪឡោក ភូមិកញ្ជរ ភូមិចំបក់ ភូមិមមាញ និងភូមិដូនទាវ ឃុំ រលួស។ ព័ត៌មានលំអិត

៨៖ អាជ្ញាធរជាតិអប្សរារៀបចំដាំកូនឈើបំពេញនៅតំបន់ដែលធ្លាប់កាប់ទន្រ្ទានខុសច្បាប់
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន នគរបាលការពារបេតិកភណ្ឌ និងមន្រ្តីឧទ្យាននុរក្សតំបន់ការពារទេសភាពអង្គរ បានចូលរួមដាំកូនឈើឡើងវិញ ស្ថិតនៅខាងលិចប្រាសាទមេបុណ្យ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។ ដើមឈើដែលដាំនៅពេលនោះរួមមាន ដើមធ្នង់ ៥០ដើម ដើមគ្រញូង៥០ដើម និងដើមបេងចំនួន៤០ដើម។ ព័ត៌មានលំអិត

៩៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៨សំណើ
ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ២គោលដៅ ប្រចាំក្រុងសៀមរាប និងគោលដៅស្រុកពួក ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៨សំណើ ក្នុងចំណោម១៨សំណើ។ ព័ត៌មានលំអិត

ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
4560
Yesterday
:
5850
This Week
:
74620
This Month
:
0230701
Total
:
012738290