NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរា៖ ដើមឈើមានតួនាទីសំខាន់ក្នុងការងារថែរក្សាអភិរក្សប្រាសាទបុរាណ នៅក្នុងតំបន់អង្គរ

Published on 15 July 2020 08:57 PM Post By ៖ Apsara National Authority
នៅក្នុងពិធីដាំកូនឈើនៅបរិវេណប្រាសាទអង្គរនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលអំពីប្រយោជន៍សំខាន់របស់ព្រៃឈើក្នុងកិច្ចការអភិរក្សបេតិកភណ្ឌដោយមានប្រសាសន៍ថា ប្រាសាទបុរាណទាំងអស់នៅក្នុងតំបន់អង្គរត្រូវបានការការពារនិងថែរក្សាដោយសារដើមឈើ។ ឯកឧត្តមបានពន្យល់ថា តាមការវាស់វិទ្យាសាស្រ្ត ថ្មប្រាសាទ មានសីតុណ្ហភាពនៅពេលថ្ងៃរសៀលរហូតដល់ជិត៨០អង្សា និងធ្លាក់មកត្រឹមប្រមាណ២០អង្សានៅពេលយប់។ ដូច្នេះគម្លាតពេលថ្ងៃនិងយប់រហូតដល់៦០ដឺក្រេ។

ឯកឧត្តមបានបញ្ជាក់ថា នៅពេលថ្មក្តៅខ្លាំងវាអាចផ្ទាត់ ខូច ជាក់ស្តែងឃើញមានបញ្ហាកើតមានទៅលើរូបចម្លាក់មួយចំនួន។ ប៉ុន្តែនៅពេលយើងមានដើមឈើច្រើននៅតំបន់អង្គរ ដើមឈើបានជួយធ្វើឱ្យមានសំណើម ដែលអាចជួយកាត់បន្ថយកំដៅទៅលើថ្ម ដែលជាផ្នែកមួយដ៍សំខាន់ក្នុងការអភិរក្សប្រាសាទរបស់យើង។ ក្រៅពីការជួយធ្វើឱ្យមានសំណើមដល់ថ្មប្រាសាទហើយនោះ ដើមឈើក៏បានជួយរក្សាទឹកនៅក្រោមដី និងការពារខ្យល់បោកបក់មលលើប្រាសាទផងដែរ។ ដូច្នេះហើយបានជាអាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០០៤ ជាប្រយោជន៍សម្រាប់ការរស់នៅ និងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។

ឯកឧត្តមសូមអំពាវនាវថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ជាគោលដៅ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងចែកជូនកូនឈើជាង១សែនដើម ឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។

សូមបញ្ចក់ថា ដើមឈើចំនួន៤០០ដើមដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្តនៅថ្ងៃនេះ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន» មានដូចជា ធ្នង់ ក្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស៕
















ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
4277
Yesterday
:
5850
This Week
:
74337
This Month
:
0230418
Total
:
012738007