ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើជូនសាធារណជនបានចំនួនជិត៥ម៉ឺនដើមហើយ

បានផ្សាយនៅ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ2020 09:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើគ្រប់ប្រភេទដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេលជាដើម ជូនដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត៥មុឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។ ការផ្តល់ជូនទាំងនោះមានដូចជា៖

- មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣,០០០ដេីម
- ទីបញ្ជាការយោធភូមិភាគ៤ ចំនួន៥,០០០ដើម
- រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម
- រដ្ឋបាលស្រុកក្រឡាញ់ ចំនួន៣,០០០ដើម
- សាលាសង្កាត់គោកចក ចំនួន១,៥០០ដើម
- មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៣០០ដើម
- ធនាគារជាតិនៃកម្ពុជា ចំនួន៨៥០ដើម
- ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចំនួន១០,៧០០ដើម
- ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន) ចំនួន២,០០០ដើម
ក្រៅពីនោះមានសាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន១៦,៩៨០ដើមទៀត៕

































អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ
បន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បន្តប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលេីខ្លឹមសារ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើ។
ផ្លូវចូលនិងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើងទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតជាខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញចូល។
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់ គឺដើម្បីពិនិត្យ តាមដាន និងសុំយោបល់សម្រេចជារួមលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7882
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
57633
ខែនេះ
:
0152312
សរុប
:
012921744