NEWS

អាជ្ញាធរជាតិអប្សរានឹងចូលរួមសហការជាមួយអគ្គិសនីកម្ពុជារៀបចំតាំងបង្ហាញនៅសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត

Published on 03 July 2020 06:29 PM Post By ៖ Apsara National Authority

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ជា ពិសិដ្ឋ បានធ្វើបទបង្ហាញនូវគោលបំណងនៃការបង្កើតសារមន្ទីរ នៅទីតាំងស្ថានីយ៍វារីអគ្គិសនីទំនប់ធំកំចាយ និងចែករំលែកបទសោធន៍ល្អៗ ព្រមទាំងបានអញ្ចើញអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចូលរួមតាំងបង្ហាញកិច្ចការរៀបចំ និងគ្រប់គ្រងទឹកនៅក្នុងរមណីយដ្ឋានអង្គរ នៅសារមន្ទីរខាងលើ។

ឯកឧត្តម ហង់ ពៅ បានកោតសរសើរចំពោះគម្រោងដ៏ល្អមួយនេះដែលមានទីតាំងសមស្រប ព្រមទាំងរចនាបថខ្មែរ និងបង្កើតវត្ថុដាក់តាំងបង្ហាញ ការចងក្រងឯកសារប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្ត ពាក់ព័ន្ធវិស័យថាមពលអគ្គិសនី ជាផ្នែកមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ និងផ្តល់ចំណេះដឹងដល់សារធារណជន។

អាជ្ញាធរជាតិអប្សរាមានក្តីរីករាយនឹងផ្តល់ជាគំនិត និងសហការជាមួយគ្នាដើម្បីឱ្យការបង្កើតសារមន្ទីរនេះសម្រេចបាន ដោយភាពជោគជ័យប្រកបដោយប្រណីតភាព និងទុកជាកេរដំណែលប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ៕























អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
1647
Yesterday
:
10606
This Week
:
34682
This Month
:
0129361
Total
:
012898793