ព័ត៌មានថ្មីៗ

នាយកដ្ឋានរៀបចំដែនដីនៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋាននិងជួសជុលចំនួន៤៩ករណី ក្នុងអំឡុងសប្ដាហ៍ទី៤នៃខែមិថុនា

បានផ្សាយនៅ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ2020 02:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។

ការអនុញ្ញាតនោះ គឺនៅក្រុងសៀមរាបចំនួន៥ករណី នៅស្រុកពួកចំនួន៨ករណីនៅស្រុកបន្ទាយស្រីចំនួន៥ករណី នៅស្រុកអង្គរធំចំនួន២ករណី និងនៅស្រុកប្រាសាទបាគងចំនួន១ករណី។ ទាក់ទងនឹងការអនុញ្ញាតឱ្យធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចនេះដែរ ចំពោះ ប្រជាពលរដ្ឋណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់លើការអនុញ្ញាត គឺ ក្រុមការងារផ្នែកស្ថាបត្យកម្ម ក៏បានជួយរៀបចំគំនូសប្លង់ លំនៅដ្ឋានបែបខ្មែរជូនចំនួន១៣ករណីផ្សេងទៀត ដូចជា៖ នៅក្រុងសៀមរាប ចំនួន៤ករណី នៅស្រុកបន្ទាយស្រីចំនួន៤ករណី នៅស្រុកពួកចំនួន៣ករណី នៅស្រុកប្រាសាទបាគងចំនួន១ករណី និងនៅស្រុកអង្គរធំចំនួន១ករណីដែរ។

ចំណែក ការត្រួតពិនិត្យផ្នែកលក្ខណៈបច្ចេកទេសវិញ អាជ្ញាធរជាតិអប្សរា ក៏បានចុះទៅពិនិត្យ និងជួយប្រជាពលរដ្ឋបានចំនួនគ្រួសារ១២៧ករណី ដោយក្នុងនោះ មាននៅក្រុងសៀមរាបចំនួន៤៣ករណីនៅ ស្រុកប្រាសាទបាគងចំនួន១៩ករណី នៅស្រុកបន្ទាយស្រីចំនួន១៥ករណី ស្រុក ពួកចំនួន៥០ករណី៕























អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមតំបន់នានា ទាំងក្នុងខេត្តសៀមរាប និងខេត្តដទៃ។ នៅដើមខែ សីហា ឆ្នាំ២០២០នេះ គឺថ្ងៃទី១ និងថ្ងៃទី៣ ខែសីហា អាជ្ញាធរជាតិអប្សរា បានផ្តល់ជូនកូនឈើសរុបជិត២ពាន់ដើម ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយកទៅដាំតាមគោលដៅផ្សេងៗ។
ដើមដំបូងមុន12345...336337បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0391
ម្សិលមិញ
:
5458
សប្តាហ៍នេះ
:
136899
ខែនេះ
:
0221755
សរុប
:
012047386