ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងស្តីពី ដំណើរការគ្រប់គ្រងរចន្តឯកសារមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា” ម.ស.អ”

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2020 08:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកពាក់ព័ន្ធនៅតាម នាយកដ្ឋាននីមួយៗ ក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា។

គោលបំណងសំខាន់នៃអង្គប្រជុំ គឺដើម្បីជំរុញឱ្យការអនុវត្ត ការគ្រប់គ្រងចរន្តឯកសារ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា “ម.ស.អ “ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆាប់រហ័សស្របតាមយន្តការច្រកចេញចូលតែមួយ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រើប្រាស់សេវានានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្ដម ហង់ ពៅ បានលើកឡើងថា ដំណើរការគ្រប់គ្រងរចន្តឯកសារមជ្ឈមណ្ឌលសេវាកម្មពិតជាមានសារៈសំខាន់ណាស់គឺ បានលើកកម្ពស់ការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរជាតិអប្សរឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរជាងមុន៕

















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
64733
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
272762
ខែនេះ
:
0590887
សរុប
:
013573201