NEWS

ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន៦សំណើ

Published on 25 June 2020 08:55 PM Post By ៖ Apsara National Authority

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគង ស្ថិតក្នុងតំបន់ឧទ្យានអង្គរ។

ជាក់ស្តែង ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ម៉ៅ ល្អ បានពិនិត្យ និងដោះស្រាយចំនួន ០៨សំណើ ស្ថិតក្នុងភូមិដូននំ ភូមិតាប្រាក់ ឃុំមានជ័យ និងភូមិស្ពានក្អែក ឃុំកណ្ដែក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៦សំណើ។

ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។

ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមតំបន់នានា ទាំងក្នុងខេត្តសៀមរាប និងខេត្តដទៃ។ នៅដើមខែ សីហា ឆ្នាំ២០២០នេះ គឺថ្ងៃទី១ និងថ្ងៃទី៣ ខែសីហា អាជ្ញាធរជាតិអប្សរា បានផ្តល់ជូនកូនឈើសរុបជិត២ពាន់ដើម ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយកទៅដាំតាមគោលដៅផ្សេងៗ។
ការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតគម្របបៃតងដល់បរិស្ថាន បង្កើតទេសភាពវប្បធម៌ ទាក់ទាញទេសចរ ជាជម្រកសត្វព្រៃ ពិសេសគឺការពារប្រាង្គប្រាសាទពីបម្រែបម្រួលនៃសីតុណ្ហភាព និងបរិយាកាស។
FirstPrev12345...336337NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
5237
Yesterday
:
11554
This Week
:
129092
This Month
:
0213948
Total
:
012039579