ព័ត៌មានថ្មីៗ

សំណើចំនួន២០ករណីត្រូវបានអនុញ្ញាតជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរដោយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ2020 10:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣គោលដៅ។

នៅក្នុងនោះ គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយលោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយចំនួន ០៩សំណើ ស្ថិតក្នុងភូមិដូនឪ និងភូមិភ្លង់ ឃុំលាងដៃ។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៦សំណើ។

រីឯគោលដៅទី២ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយចំនួន ០៧សំណើ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។

ដោយឡែកគោលដៅទី៣ នៃក្រុមការងារសហគមន៍ប្រចាំស្រុកពួក ដឹកនាំដោយលោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន ១១សំណើ ស្ថិតក្នុងភូមិអំពិលពាម ភូមិជ្រលង ភូមិកំភេម ឃុំកែវ និង ឃុំខ្នាត។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។

គោលដៅធំៗទាំង៣ខាងលើ នៅថ្ងៃទីទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបាន២០ករណី៕















អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន២គោលដៅ ដោយមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន១គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់រមណីដ្ឋានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥៧សំណើ ក្នុងចំណោម៣៦៥សំណើ។
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក Atsushi KARIMATA មន្ដ្រីស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

ក្នុងអំឡុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Atsushi KARIMATA បានចុះទៅស្វែងយល់អំពីការជួសជុលផ្សេងៗនៅតាមប្រាសាទមួយចំនួនរួមមាន ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទអង្គរវត្ដ៕





















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0881
ម្សិលមិញ
:
9731
សប្តាហ៍នេះ
:
10612
ខែនេះ
:
0328737
សរុប
:
013311051