NEWS

សំណើចំនួន២០ករណីត្រូវបានអនុញ្ញាតជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរដោយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា

Published on 23 June 2020 10:15 PM Post By ៖ Apsara National Authority
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣គោលដៅ។

នៅក្នុងនោះ គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយលោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយចំនួន ០៩សំណើ ស្ថិតក្នុងភូមិដូនឪ និងភូមិភ្លង់ ឃុំលាងដៃ។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៦សំណើ។

រីឯគោលដៅទី២ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយចំនួន ០៧សំណើ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។

ដោយឡែកគោលដៅទី៣ នៃក្រុមការងារសហគមន៍ប្រចាំស្រុកពួក ដឹកនាំដោយលោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន ១១សំណើ ស្ថិតក្នុងភូមិអំពិលពាម ភូមិជ្រលង ភូមិកំភេម ឃុំកែវ និង ឃុំខ្នាត។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។

គោលដៅធំៗទាំង៣ខាងលើ នៅថ្ងៃទីទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបាន២០ករណី៕















អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
0714
Yesterday
:
10457
This Week
:
20902
This Month
:
0339027
Total
:
013321341