ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ2020 10:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១៖សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
សូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា សូមព្រះមហាក្សត្រី ទ្រង់ប្រកបដោយ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាញភ្លឺថ្លាត្រចះត្រចង់ និងព្រះសុភមង្គល ដើម្បីគង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់ ត្រជុំថ្កុំថ្កើង សម្បូរសប្បាយរុងរឿង នៃមាតុភូមិអង្គរដ៏បវរថ្លៃថ្លា និងប្រជានុរាស្ដ្រ ខ្មែរគ្រប់រូបតរៀងទៅ។ ព័ត៌មានលំអិត

២៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារ ជាមួយនាយកសាលាបារាំងចុងបូព៌ា
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Brice Vincent នាយកសាលាបារាំងចុង បូព៌ាប្រចាំខេត្តសៀមរាប បានពិភាក្សាការងារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ដីពីកិច្ចការមួយចំនួនទាក់ទងនឹងការងារអភិរក្ស ការងារស្រាវជ្រាវក្នុងតំបន់រមណីយដ្ឋានអង្គរ ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសកិច្ចគ្រប់គ្រងនិងថែរក្សាបុរាណវត្ថុដែលប្រទះឃើញនៅតាមការដ្ឋានកំណាយស្រាវជ្រាវដែលជាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក។ ព័ត៌មានលំអិត

៣៖ ភ្នាក់ងារការពាររូបភាពអង្គរនិងភ្នាក់ងារទេសចរណ៍ ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាវត្តអង្គរខាងត្បូង មានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា។
វគ្គបណ្ដុះបណ្ដាលនេះមានចំនួន៣វគ្គ រយៈពេល៩ថ្ងៃ នៅតាមប្រាសាទគោលដៅទ៣៩ ដែលមានភ្នាក់ងារចូលរួមទាំងអស់សរុប ៤៦១នាក់។ មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានទី១ ចំណេះដឹងជាមូលដ្ឋាននៃការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា ទី២ គុណតម្លៃរបស់រមណីយដ្ឋានអង្គរ និងទី៣ ការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់ភ្នាក់ងារក្នុងការធ្វើការកន្លងមក។ ព័ត៌មានលំអិត

៤៖ ប្រជាពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរស្វែងយល់ពីអាជ្ញាធរជាតិអប្សរា តាមរយៈ«វេទិកាសាធារណៈ»
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងវេទិកាសាធារណៈ ស្ដីពីការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអគ្គិសនីលើសគីឡូ និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅវត្តអង្គម៉ោលសិរីវង្ស ស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងប្រជាជនចូលរួមប្រមាណ១៥០ នាក់។
នៅក្នុងកម្មវីធីនេះ ប្រជាជនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានលើកនូវបញ្ហានានា និងចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងការជួសជុល សាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ឆ្លើយតប នឹងសំនួររបស់ប្រជាពលរដ្ឋ លោកឡុង កុសល ក៏បានបង្ហាញអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា និងលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការប្រើប្រាស់ដីធ្លី និងនីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ព័ត៌មានលំអិត

៥៖ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នៅសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង០៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៦៨ករណី។
បន្ទាប់ពីទទួលបានសំណើខាងលើ មន្ត្រី-បុគ្គលិកជំនាញបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ របស់ប្រជាពលរដ្ឋមា្ចស់សំណើបានចំនួន៣៦ករណី។ ដោយឡែក ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់ ដែលមានលក្ខណៈជាលំនៅដ្ឋា្ឋនខ្មែរជូនពួកគាត់បាន១៣ករណី។ ព័ត៌មានលំអិត

៦៖ សេចក្ដីជូនដំណឹងស្ដីពីការកាត់ដកហូតដើមឈើ កាត់សម្អាតដើមឈើ កាត់ដើមឈើពាក់កណ្ដាលដើម និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគម មគ្គុទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រប់ដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ កាត់ដើមឈើពាក់កណ្ដាលដើម កាត់សម្អាតដើមឈើ និងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួន។ ព័ត៌មានលំអិត

សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមតំបន់នានា ទាំងក្នុងខេត្តសៀមរាប និងខេត្តដទៃ។ នៅដើមខែ សីហា ឆ្នាំ២០២០នេះ គឺថ្ងៃទី១ និងថ្ងៃទី៣ ខែសីហា អាជ្ញាធរជាតិអប្សរា បានផ្តល់ជូនកូនឈើសរុបជិត២ពាន់ដើម ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយកទៅដាំតាមគោលដៅផ្សេងៗ។
ដើមដំបូងមុន12345...336337បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0230
ម្សិលមិញ
:
5458
សប្តាហ៍នេះ
:
136738
ខែនេះ
:
0221594
សរុប
:
012047225