ព័ត៌មានថ្មីៗ

អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមជាមួយ អាជ្ញាធរជាតិ អប្សរា រុះរើ តូប លក់ វត្ថុអនុ ស្សាវ រីយ៍ និងភោជនីយដ្ឋានធំៗចំនួន២កន្លែងទៀត

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2020 10:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមជាមួយ អាជ្ញាធរជាតិ អប្សរា រុះរើ តូប លក់ វត្ថុអនុ ស្សាវ រីយ៍ និងភោជនីយដ្ឋានធំៗចំនួន២កន្លែងជាថ្មីទៀត នៅ ជាប់ស្ពានអណ្ដែតទឹក និង នៅ ជិត បន្ទប់អនាម័យនៃបរិវេណ ប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃពុធទី១០ខែ មិថុនា ។

ការ រុះរើ តូបលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាននេះ ធ្វើឡើង បន្ទាប់ពី អាជីវករ ជាអ្នកជួល តូបនិង ម្ចាស់ភោជនីយដ្ឋាន បាន ស្ម័គ្រចិត្ត ប្រគល់ទីតាំង ឱ្យមន្ត្រី អាជ្ញាធរជាតិអប្សរា យកទៅ រៀ ប ចំ ធ្វើជាទីលានបដិសណ្ឋារកិច្ច ធ្វើជាសួនច្បារ កែប្រែឱ្យមានសោភ័ណភាព និងបរិស្ថាន ល្អ ព្រម ទាំ ង រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្ត ឱ្យកាន់តែមាន របៀបរៀបរយមក។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃ អាជ្ញាធរជាតិអប្សរា ដែលជាអ្នកដឹកនាំ កម្លាំង ចុះរុះ រើ តូបលក់ដូរនោះ មាន ប្រសាសន៍ថា៖អាជ្ញាធរមានគម្រោងនឹង រុះរើតូប និងភោជនីយ ដ្ឋាន ទាំងអស់ចេ ញ ពី បរិវេណ មុខប្រាសាទអង្គរ ឱ្យអស់ យ៉ាងយូរត្រឹម ចុងខែ សីហា ឆ្នាំ ២០២០ ខាង មុខ។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដដែល បញ្ជាក់ទៀតថា បើទោះ បី ជាយ៉ាងណាក៏ការរុះរើ តូបទាំងនោះ មិនបានបង្ខិតបង្ខំ អាជីវករ ដែលជាម្ចាស់តូបទេ ក៏ប៉ុន្តែអាជ្ញាធរ ជាតិ អប្សរានឹងប្រឹងប្រែង ពន្យ ល់ ឱ្យក្រុមអាជីវករទាំងនោះ បាន យល់ព្រមរុះរើ ដោយស្ម័គ្រចិត្ត ។

ជាមួយ នឹងការរុះរើ តូបលក់ដូរ ព្រមទាំងភោជនីយដ្ឋានទាំងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុង សាងសង់ កន្លែងលក់ដូរថ្មី ដើម្បី ប្ដូរ ជាមួយអាជីវករ ឱ្យទៅ ប្រកបរបរ ចិញ្ចឹមជីវិតតទៅទៀត ដែល មិន ឆ្ងាយពីកន្លែងចាស់ប៉ុន្មានទេ ។

ក្រុមអាជីវករ លក់ដូរវត្ថុអនុស្សាវរីយ៍និងម្ចាស់ភោជនីយដ្ឋានជាច្រើនរូប បាន បង្ហាញ ការ ស្ម័គ្រចិត្ត ជាបន្ត បន្ទាប់ ក្នុងការយល់ព្រមរុះរើតូបរបស់ខ្លួន ហើយទទួលយកកន្លែងលក់ដូរថ្មី ។

អ្នកស្រី ម៉ោញ រតនា ម្ចាស់ ហាងវត្ថុ អនុស្សាវរីយ៍ដ៏ធំមួយមានប្រសាសន៍ថា៖អ្នកស្រី បាន យល់ព្រម រុះរើ ហាងរបស់គាត់ដែលបាន ធ្វើសម្រាប់លក់ដូររយៈពេល ជិត២០ឆ្នាំមកហើយនោះ ។ អ្នកស្រីបញ្ជាក់ទៀតថា អ្នកស្រីក៏ស្រឡាញ់ប្រាសាទអង្គរវត្ត ដូច្នេះ ការរុះរើតូបរបស់អ្នកស្រីដើ ម្បី ប្រគល់ទីតាំងទៅ ឱ្យអាជ្ញាធរ រៀ ប ចំ ធ្វើជាទីលានបដិសណ្ឋារកិច្ច ធ្វើជាសួនច្បារ កែប្រែឱ្យមាន សោ ភ័ណ ភាព និងបរិស្ថានល្អ ព្រម ទាំ ង រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្ត ឱ្យកាន់តែមាន របៀបរៀប រយ នោះ គឺអ្នកស្រី ពេញ ចិត្ត និងចូលរួម ។

នេះជាលើកទី៥ ហើយ ដែលអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមស្ម័គ្រចិត្ត ជាមួយ អាជ្ញាធរជាតិ អប្សរា រុះរើ តូប លក់ វត្ថុអនុ ស្សាវ រីយ៍ និងភោជនីយដ្ឋានធំៗ ចំនួន២កន្លែង ទៀត នៅបរិវេណ មុខអង្គរវត្ត ។

ចាប់តាំងតែពី ថ្ងៃទី២ខែមករា រហូតមកដល់ត្រឹមថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ អាជីវករលក់ ដូរនៅមុខប្រាសាទអង្គរវត្ត បានចូលរួមជាមួយ អាជ្ញាធរជាតិ អប្សរា អនុវត្តន៍ការរុះរើ ភោជនីយដ្ឋាន ដែលមានសំណង់ធំៗ ចំនួន៤កន្លែងរួចមកហើយ ដូចជា ភោជ នីយ ដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នង ភោជនីយដ្ឋានផ្ទះបាយតានីខ្មែរអង្គរ និងហាង Spice Garden ជាដើម៕






















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន/ លោក យី សុថា
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2898
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
83323
ខែនេះ
:
0239404
សរុប
:
012746993