ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សនិងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ2020 12:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។

ជំនួបនេះផ្តោតលើគម្រោងការងារអភិរក្សនិងជួសជុលរបស់ប្រទេសកូរ៉េនៅរមណីយដ្ឋានអង្គរ។ ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបានជួយជ្រោមជ្រែងអាជ្ញាធរជាតិអប្សរានៅអង្គរតាំងពីឆ្នាំ២០១៥មក តាមរយៈគម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៃរមណីយដ្ឋានអង្គរក្នុងដំណាក់កាលទី១។ បច្ចុប្បន្ន កំពុងដំណើរការដំណាក់កាលទី២លើគម្រោងអភិករក្សនិងជួសជុលប្រាសាទជមនៃក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរីក្នុងអង្គរធំ ចាប់ពីឆ្នាំ២០១៩ដល់២០២៣។

គម្រោងការងាររបស់កូរ៉េមិនត្រឹមតែការងារអភិរក្សនិងជួសជុលទេ គឺមានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើតមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិលើការងារអភិរក្សនិងស្រាវជ្រាវវិទ្យាសាស្រ្តផងដែរ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានវាយតម្លៃខ្ពស់លើគម្រោងជំនួយលើការបណ្តុះបណ្ពាលធនធានមនុស្សនិងមន្ទីរពិសោធន៍នេះ។

ឯកឧត្តមក៏បានស្នើភាគីកូរ៉េឱ្យជួយបណ្តុះបណ្តាលអ្នកជំនាញជាតិលើការរៀបចំកសាងឃ្លាំងរក្សាបុរាណវត្ថុមួយតាមរបៀបនៅប្រទេសកូរ៉េ ដែលអាចការពារអគ្គិភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិដទៃទៀត។ សំណើនេះត្រូវបានភាគីកូរ៉េទទួល និងរៀបចំក្នុងកម្មវិធីបណ្តុះបណ្តាលនៅពេលអនាគត។

ទន្ទឹមនឹងនេះ ភាគីកូរ៉េបានស្នើអាជ្ញាធរជាតិអប្សរា ជួយសម្រួលរកទីតាំងសាងសង់រោងពិព័រណ៍ការងារក្នុងដំណាក់ទី២ និងទីតាំងចម្ការថ្មដែលរើពីព្រះលានជល់ដំរីសម្រាប់ការងារជួសជុលទៅអនាគត។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាខាងមុខព្រះលានជល់ដំរីតាមសំណើសុំ និងអនុញ្ញាតឱ្យកែសម្រួលរោងពិព័រណ៍ដែលមានស្រាប់ ដោយសារទីតាំងនេះល្អ សមស្របតាមពេលរៀបចំផ្លូវថ្មីឆ្លងកាត់តំបន់នេះ និងទីតាំងលក់ដូរត្រូវរំកិលទៅខាងជើងដែរ៕

អត្ថបទនិងរូបភាព៖ លោក អ៊ឹម សុខរិទ្ធី
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
ដើមដំបូងមុន12345...326327បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2825
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
114561
ខែនេះ
:
0071767
សរុប
:
011534363