ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ2020 11:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាលើកឡើងថាតាមរយៈការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា និងឯកសារផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់បានរឹងមាំនិងទ្រទ្រង់ប្រាសាទដែលមានទម្ងន់មហិមា។

បន្ទាប់ពីសិក្សាស្វែងយល់អំពីតួនាទីដ៏សំខាន់របស់ទឹក នៅក្នុងឆ្នាំ២០០៥ នាយកដ្ឋានគ្រប់គ្រងទឹក ដែលពេលនោះគ្រប់គ្រងផ្ទាល់ដោយឯកឧត្តម បានសម្រេចស្ដារប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរឡើងវិញមានដូចជានៅប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់មកឆ្នាំ២០០៧ ចាប់ស្ដារបារាយណ៍ខាងជើង។ បន្ទាប់មកទៀតយើងក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយ និងទំនប់ជាច្រើនដែលមានប្រវែងសរុបជាង៥២គីឡូម៉ែត្រដែលក្នុងនោះមានទ្វារទឹកជាច្រើនដែរ។ ចាប់ពីពេលនោះមក បារាយណ៍ខាងជើងចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីបានគោកគ្មានទឹកនិងបាត់បង់តួនាទីជាង៥០០ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ បារាយណ៍និងប្រព័ន្ធប្រឡាយទឹកផ្សេងៗក៏ចាប់ផ្តើមស្ដារឡើងវិញធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរដូចជាបារាយណ៍ខាងជើង កសិន្ធុប្រាសាទអង្គរវត្ត កសិន្ធុក្រុងអង្គរធំ ស្រះស្រង់ជាដើម មានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និងអាចរក្សាទឹកបានទាំងខួបប្រាំងខួបវស្សា។ លើសពីនេះទៀត ការធ្វើឲ្យប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរមានជីវិតឡើងវិញបានធ្វើឲ្យរមណីយដ្ឋានអង្គរលែងប្រឈមនឹងការខ្វះខាតទឹកធានាបានគ្រប់គ្រាន់ទឹកសម្រាប់ទ្រគ្រឹះប្រាសាទនារដូវប្រាំង ព្រមទាំងបញ្ជៀសបាននូវបញ្ហាទឹកជំនន់ទៀតផងចាប់ពីឆ្នាំ២០១២មក។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថាអ្វីយើងសម្រេចបាននាពេលនេះគឺគ្រាន់តែយកប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរដែលមានស្រាប់ដែលបន្សល់ពីបុព្វបុរសខ្មែរ មកធ្វើឱ្យវារស់ឡើងវិញតែប៉ុណ្ណោះដែលចំណុចទាំងនេះហើយត្រូវបានអង្គការយូណេស្កូ ក៏ដូចជាអន្ដរជាតិឱ្យតម្លៃដល់កម្ពុជា និងតែងតែអញ្ជើញអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអោយទៅចែករំលែកបទពិសោធន៍គ្រប់គ្រងទឹកដល់ស្ថាប័នអន្តរជាតិផ្សេងៗទៀត៕











អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
ដើមដំបូងមុន12345...326327បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2883
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
114618
ខែនេះ
:
0071824
សរុប
:
011534420