ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការកែលម្អនិងស្ថាបនាផ្លូវក្នុងបរិវេណអង្គរធំ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ2020 11:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពេលចុះពិនិត្យបច្ចេកទេស និងផលប៉ះពាល់នៅការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកែលម្អ និងស្ថាបនាថ្មីចំនួន០២ខ្សែ គឺទីមួយ ជុំវិញប្រាសាទបាយ័ន្តប្រវែង១០២៤ម៉ែត្រ ទទឹង០៥ម៉ែត្រ និងទីពីរ ផ្លូវវាងព្រះលានជល់ដំរី ប្រវែង១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទអ៊ុតបេតុងកៅស៊ូ (AC) ពណ៌ក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសាធារណជន ជាពិសេសកាត់បន្ថយបញ្ហាចរាចរ និងផលប៉ះពាល់ទៅលើប្រាសាទ និងមនុស្ស ព្រមទាំងរក្សាបាននូវតម្លៃទេសភាពវប្បធម៌ក្នុងតំបន់ប្រាង្គប្រាសាទផងដែរ។ ការកែលម្អ និងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់ក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។






















រូបភាព៖ លោក ហាប់ គឹមអាន
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
29505
ម្សិលមិញ
:
40656
សប្តាហ៍នេះ
:
70161
ខែនេះ
:
0155017
សរុប
:
011980648