ព័ត៌មានថ្មីៗ

ពិព័រណ៍សមិទ្ធផល២៥ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់កាន់តែច្បាស់ពីកិច្ចការដែលបាននិងកំពុងធ្វើក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ2020 09:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានរៀបចំពិធីបើកពិព័រណ៍ជាផ្លូវការក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០។ សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍នៅមុខប្រាសាទអង្គរវត្ត ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា យល់ថា ជាកិច្ចការមួយដ៏សំខាន់ ដែលត្រូវបង្ហាញរាល់សមិទ្ធផលនានាដែលកើតចេញពីការខិតខំរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីតាំងពីស្ថាប័ននេះបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីឱ្យសាធារណទាំងអស់បានដឹង។ ការខិតខំប្រឹងប្រែង ចាប់ពីរមណីយដ្ឋានអង្គរត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅឆ្នាំ១៩៩២ រហូតក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកធម្មតានៅឆ្នាំ២០០៤ និងក្លាយជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

សម្រាប់ឯកឧត្តមអគ្គនាយក ក្នុងរយៈពេល៨ថ្ងៃនៃការតាំងពិព័រណ៍ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ គឺច្បាស់ណាស់ថា មិនអាចបង្ហាញរាល់សមិទ្ធផលច្រើនសន្ធឹកសន្ធាប់ដែលសម្រេចបាននារយៈពេល២៥ឆ្នាំទាំងអស់បានទេ តែអាចឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់កាន់តែច្បាស់ពីកិច្ចការដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើ ទាំងកិច្ចការបច្ចេកទេស ក៏ដូចជាទស្សនៈវិស័យទៅខាងមុខរបស់ស្ថាប័នជាតិមួយនេះ ថែមមួយកម្រិតទៀតលើកិច្ចការបេតិកភណ្ឌ។ ឯកឧត្តម ហង់ ពៅ ពន្យល់ថា សាធារណជនទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញ ការពន្យល់ពីបច្ចេកទេសការជួសជុលប្រាសាទ ការជួសជុលវត្ថុបុរាណ។ល។ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងនោះសាធារណជនក៏អាចចុះទៅស្វែងយល់ដោយផ្ទាល់ នៅតាមការដ្ឋាននីមួយៗ ដើម្បីស្វែងយល់ពីកិច្ចការទាំងនោះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕






















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី, លោក ហាប់ គឹមអាន
អាជ្ញាធរជាតិអប្សរាមានកត្តិយសសូមជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់សូមជ្រាបថាដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាក់ចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹងជាថ្មីស្ដីពីការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។
ដើមដំបូងមុន12345...304305បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2125
ម្សិលមិញ
:
3291
សប្តាហ៍នេះ
:
12399
ខែនេះ
:
0022379
សរុប
:
010610477