NEWS

អាជ្ញាធរជាតិអប្សរាបានរកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន

Published on 11 Febrary 2020 10:02 AM Post By ៖ Apsara National Authority

បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។

បន្ទាប់ពីការរកឃើញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ថាជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅប្រាសាទទន្លេស្ងួត។ តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះគឺពិតជាផ្នែកមួយនៃបដិមាទ្វារបាល។

បច្ចុប្បន្ន ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ កំពុងរៀបចំឯកសារបច្ចេកទេសដើម្បីយកបំណែកជើងបដិមាមកផ្គុំនឹងទ្វារបាលដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ៕













អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ជា សារិទ្ធ និងក្រុមការងារ I.T.A.L.I.A
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”
FirstPrev12345...328329NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2999
Yesterday
:
24773
This Week
:
53584
This Month
:
0170883
Total
:
011633479