NEWS

ច្រាំងកសិន្ធុអង្គរវត្តសរុបប្រវែង៩០ម៉ែត្រដែលអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចក្នុងរយៈពេល៨ឆ្នាំ

Published on 10 Febrary 2020 09:46 AM Post By ៖ Apsara National Authority

ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលសរុបប្រវែង៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាឮ ជួសជុលសម្រេចបានក្នុងរយៈ៨ឆ្នាំកន្លងមកនេះ។

ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលេីកសម្រស់ស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មូលហេតុសំខាន់ៗដែលបណ្តាលឱ្យច្រាំងកសិន្ធុខូចរចនាសម្ព័ន្ធ ដោយសារអាយុកាលនៃសំណង់ សត្វកណ្តៀរពូនលើកាំជណ្ដើរ កង្វះការថែទាំជាប្រចាំ ថ្ម គ្រឹះក្រោមពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ហើយដើមឈើធំៗដែលដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើមនៃច្រាំងកសិន្ធុទៀតផង។

លោក សុខនី បញ្ជាក់ទៀតថា ក្នុងរយៈពេល៨ឆ្នាំមកនេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលច្រាំងកសិន្ធុអង្គរវត្តនៅខាងជើងស្ពានហាលជាដំណាក់កាលដូចជា ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ជួសជុលបានប្រវែង៤០ម៉ែត្រ ។ ឆ្នាំ២០១៩ ជួសជុលបាន២០ម៉ែត្រ ដែលមាន១០ម៉ែត្រ ត្រង់ចំណុចប្រព័ន្ធលូ ហើយឆ្នាំ២០២០ គឺជួសជុលបាន២០ម៉ែត្រ។

ក្នុងការជួសជុល អ្នកជំនាញបានប្រើបច្ចេកទេសបុរាណដោយកាយដីចាស់ ដីស្អុយចេញ ហើយចាក់ជំនួសដោយដីថ្មី រួចបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ដីខ្សាច់ ល្បាយដី កម្ទេចថ្មបាយក្រៀម និងកំបោរស។ ពិសេសបាតគ្រឹះបានតម្រៀបថ្មឆ្លាស់គ្នាទទឹង បណ្តោយដើម្បីជួយទប់កម្លាំងសង្កត់ ព្រមទាំងយកដីឥដ្ឋមកការពារជម្រាបទឹកកុំឱ្យចូលបាតក្រោមជាដើម ដើម្បីឱ្យគ្រឹះនៅរឹងមាំយូរអង្វែង។

កន្លងមក ដៃគូអន្តរជាតិជាច្រើនដូចជា ប្រទេសបារាំង ប្រទេសឥណ្ឌា ប្រទេសអ៊ីតាលី បានមកជួសជុលច្រាំងកសិន្ធុអង្គរវត្ត កាំជណ្តើរ និងផ្លូវចូលខាងមុខប្រាសាទអង្គរវត្ត ថែមទាំងជួយបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរអប្សរាជាច្រើនរូបដែរ ក្នុងការអភិរក្សសំណង់បុរាណមួយនេះ៕





















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ និងលោក ម៉ៅ សុខនី
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
10487
Yesterday
:
22285
This Week
:
59740
This Month
:
0204182
Total
:
010160329