NEWS

លោកជំទាវ ភឿង សកុណា ចូលរួមសន្និសីទអន្តរជាតិស្តីពីទឹកនិងវប្បធម៌ក្រោមព្រះរាជាធិបតីភាពព្រះចៅអធិរាជជប៉ុន

Published on 09 Febrary 2020 10:11 AM Post By ៖ Apsara National Authority
ក្នុងសន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ក្រោមប្រធានបទ“ការសិក្សាអំពីបេតិកភណ្ឌទឹកដើម្បីការអភិវឌ្ឍប្រចាំតំបន់ប្រកបដោយភាពច្នៃប្រឌិត” លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានធ្វើបទអន្តរាគមន៍ស្ដីពីវប្បធម៌ និងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គសន្និសីទទាំងមូល។

សន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ រៀបចំឡើង ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយលោក ជំទាវរដ្ឋមន្ត្រី បានចូលរួមធ្វើជាវាគ្មិនគន្លឹះលើប្រធានបទអំពីវប្បធម៌ និងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ ដោយលោកជំទាវ បានលើកឡើងពីការថែរក្សា ការអភិរក្ស បញ្ហាប្រឈម និងដំណោះស្រាយក្នុងការគ្រប់គ្រងទឹក ព្រមទាំងទំនាក់ទំនងរវាងទឹកនិងវប្បធម៌។ តាមរយៈបទអន្តរាគមន៍របស់លោកជំទាវ បានធ្វើឲ្យព្រះចៅអធិរាជជប៉ុន និងអ្នកចូលរួមទាំងអស់ ពេញព្រះរាជហឫទ័យនិងពេញចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រងទឹកនៅក្នុងរមណីយដ្ឋានអង្គរទាំងមូល។

សន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ “ការសិក្សាអំពីបេតិកភណ្ឌទឹក ដើម្បីការអភិវឌ្ឍប្រចាំតំបន់ប្រកបដោយភាពច្នៃប្រឌិត” រៀបចំនិងការចូលរួមពីអ្នកជំនាញជាន់ខ្ពស់របស់ស្ថាប័នធំៗនៃប្រទេស ជប៉ុន កូរ៉េ ហូឡង់ ប្រេស៊ីល ចិន អូស្ត្រាលី ឥណ្ឌា បាគីស្ថាន ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក កម្ពុជា និងអង្គការសហប្រជាជាតិ៕







នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
9151
Yesterday
:
22285
This Week
:
58404
This Month
:
0202846
Total
:
010158993