NEWS

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការស្ថាបនាផ្លូវវាងមុខព្រះលានជល់ដំរីនៅដើមខែកុម្ភៈនេះ

Published on 06 Febrary 2020 02:52 PM Post By ៖ Apsara National Authority
គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មីនៅលើគន្លងផ្លូវដីក្រហមចាស់ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នមុខព្រះលានជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយប្រើរយៈពេល០៥ខែ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការធ្វើផ្លូវវាងនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើរចនាសម្ពន្ធនៃព្រះលានជល់ដំរីដោយសាររំញ័រពីការបើកបររថយន្ត និងផ្សែងពុលពីយានយន្តគ្រប់ប្រភេទ ពិសេសដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរពេលដើរឆ្លងកាត់ទៅទស្សនាប្រាសាទជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ព្រោះផ្លូវកៅស៊ូចាស់នេះនៅជាប់នឹងព្រះលានជល់ដំរីខ្លាំងពេក។

ឯកឧត្តមបន្ថែមថា ការស្ថាបនាផ្លូវថ្មីនេះមានប្រវែងសរុប ១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពណ៌ក្រហមចាស់ ដែលផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន្ត ឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដោយបត់ឆ្វេងមុនទៅដល់ប្រាសាទព្រះពិធូរ ភ្ជាប់ទៅនឹងផ្លូវកៅស៊ូចាស់ មុខវត្តទេពប្រណម្យ។

ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុង ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើដើម្បីឱ្យមានទេសភាព និងបរិស្ថានល្អស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕













អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
8871
Yesterday
:
22285
This Week
:
58124
This Month
:
0202566
Total
:
010158713