NEWS

លោកជំទាវ ភឿង សកុណា ស្នើស្ថាប័នមូលនិធិជប៉ុនថតសិល្បៈរបាំបុរាណខ្មែរក្នុងទម្រង់3D

Published on 05 Febrary 2020 06:23 PM Post By ៖ Apsara National Authority

ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION)។

ថ្លែងក្នុងជំនួបនេះ លោកជំទាវបានថ្លែងអំណរគុណដល់លោកប្រធាន Hiroyasu Ando ដែលបានគាំទ្រមជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា ព្រមទាំងសំណូមពរឱ្យលោកបន្តការគាំទ្រនេះចាប់ពីឆ្នាំ២០២១ជាបន្តទៀត។ ម្យ៉ាងវិញទៀត លោកជំទាវក៏សំណូមពរឱ្យលោកប្រធានមូលនិធិជប៉ុនពិចារណាក្នុងការបង្កើតការិយាល័យមជ្ឈមណ្ឌលអាស៊ីនៅប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោកជំទាវក៏បានសំណូមពរដល់លោកប្រធានមូលនិធិជប៉ុន ផ្តល់អ្នកជំនាញដើម្បីថតជាឯកសារវីដេអូពីសិល្បៈបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ ក្នុងទម្រង់3D ដើម្បីទុកជាឯកសារសម្រាប់បង្ហាត់បង្រៀនកូនចៅខ្មែរជំនាន់ក្រោយ៕
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”
FirstPrev12345...328329NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0753
Yesterday
:
24773
This Week
:
51338
This Month
:
0168637
Total
:
011631233