NEWS

គណៈកម្មការជាតិយូណេស្កូ និងសាកលវិទ្យាល័យSungkyunkwanនៃប្រទេសកូរ៉េខាងត្បូង ដឹកនាំនិស្សិតមកសិក្សាស្វែងយល់ពីកិច្ចការអាជ្ញាធរជាតិអប្សរា

Published on 31 January 2020 10:31 AM Post By ៖ Apsara National Authority

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស បេតិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។

ជំនួបនេះ ក្នុងគោលបំណងស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងវិស័យបេតិកភណ្ឌ និងដំណើរការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជាការចែករំលែកចំណេះដឹងទៅដល់សិស្ស និស្សិតកូរ៉េខាងត្បូង។

ក្នុងនោះដែរ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងនូវព័ត៌មានទូទៅរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ភាគីប្រទេសកូរ៉េ អំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដល់ស្ថាប័នទាំងពីររបស់ប្រទេសកូរ៉េខាងត្បូង។ លើសពីនេះ ក៏មានការលើកឡើងជាសំណួរមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នូវចម្ងល់ផ្សេងៗដើម្បីស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ៕










អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក អេង បញ្ញាវុទ្ធី
ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។
អាជ្ញាធរជាតិអប្សរាមានកត្តិយសសូមជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់សូមជ្រាបថាដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាក់ចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹងជាថ្មីស្ដីពីការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
FirstPrev12345...304305NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0292
Yesterday
:
3376
This Week
:
13942
This Month
:
0023922
Total
:
010612020