NEWS

គណៈប្រតិភូពីទីក្រុងវៀងចន្ទ នៃប្រទេសឡាវ មកស្វែងយល់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរ។

Published on 18 December 2019 10:32 AM Post By ៖ Apsara National Authority

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារទទួលជួបគណៈប្រតិភូពីទីក្រុងវៀងចន្ទ នៃប្រទេសឡាវ ដឹកនាំដោយឯកឧត្តម SIHOUN SITTHILRUXAY អភិបាលរងក្រុងរៀងច័ន្ទ ដើម្បីពិភាក្សាការងារស្តីពី «ការស្វែងយល់ពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរ»។

ឯកឧត្តម សុខ សង្វារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងកោតសរសើរក្រុមប្រតិភូឡាវថា ជាការសម្រេចចិត្តដ៏ល្អប្រសើរ ដែលបានមកបំពេញទស្សនកិច្ចតំបន់អង្គរដោយនាំទាំងប្រតិភូរបស់រដ្ឋ និងវិស័យឯកជនមកជាមួយ។ ឯកឧត្តមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវអត្ថប្រយោជន៍ច្រើនសម្រាប់ការយល់ដឹងពីវិស័យបេតិកភណ្ឌ និងអាចជាការបើកផ្លូវសម្រាប់កិច្ចសហការល្អរវាងរដ្ឋនិងឯកជនលើការវិនិយោគលើវិស័យទេសចរណ៍ជាដើម។

ជាការចែករំលែកលើការងារគ្រប់គ្រងតំបន់អង្គរ ឯកឧត្តម សុខ សង្វារ បានធ្វើបទបង្ហាញជូនប្រតិភូស្ដីពី សាវតារនៃការដាក់អង្គរចូលជាបេតិកភណ្ឌពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបំពេញលក្ខខណ្ឌចាំបាច់នានា រហូតអង្គរចេញផុតពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ មកជាបញ្ជីបេតិកភណ្ឌពិភពលោកធម្មតាវិញក្នុងឆ្នាំ២០០៤។ ក្នុងបទបង្ហាញនេះដែរ ឯកឧត្តមក៏បានបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍តំបន់អង្គរ ទាំងក្នុងន័យផ្តល់បទពិសោធន៍ទស្សនាល្អដល់ភ្ញៀវទេសចរ និងក្នុងន័យថែរក្សាតម្លៃរបស់បេតិកភណ្ឌអង្គរ។

ក្រោយបញ្ចប់បទបង្ហាញ ប្រតិភូឡាវបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធជាតិអប្សរា ដែលបានទទួលស្វាគមន៍និងចែករំលែកបទពិសោធន៍ល្អៗពីការគ្រប់គ្រងបេតិកភណ្ឌ។ ជាមួយគ្នានេះក៏មានការសួរនូវសំណួរផ្សេងៗ ជាពិសេស ពាក់ព័ន្ធនឹងការធ្វើការជាមួយវិស័យឯកជន ដែលអាចធ្វើជាដៃគូដ៏ល្អជាមួយរដ្ឋក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌ និងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍៕










អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
FirstPrev12345...293294NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
6695
Yesterday
:
14427
This Week
:
43840
This Month
:
0324669
Total
:
010280816