ព័ត៌មានថ្មីៗ

ស្ថាប័ន(NRC)នៃប្រទេសកូរ៉េស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2019 10:23 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim, Yi Gyo ប្រធាននាយកប្រតិបត្តិនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រស្រាវជ្រាវនៃស្ថាប័នក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃប្រទេសកូរ៉េខាងត្បូង ជួបជជែកពិភាក្សាការងារទូទៅ និងស្វែងយល់អំពីនៃកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរកចំណុចរួមសម្រាប់កិច្ចសហប្រតិបត្តិការណ៍លើបីចំណុចរួមមានការផ្សព្វផ្សាយ ការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជំនាញនៃស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សរវាងស្ថាប័នទាំងពីរនាពេលអនាគត។

នៅក្នុងជំនួបនេះ លោក Kim, Yi Gyo បានផ្តល់យោបល់មួយចំនួននូវចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរនាពេលបច្ចុប្បន្ននេះ លោកមើលឃើញចំណុចជាចម្បងគឺការផ្សព្វផ្សាយ ដែលមិនបានទូលំទូលាយនៅឡើយ ដែលផ្ទុយពីប្រទេសដែលផលិតផលនៃការផ្សព្វផ្សាយបានក្លាយជារបស់មួយថ្មីដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ លោកសង្ឃឹមថា ស្ថាប័ន(NRC) នឹងមានឱកាសសាជាថ្មីដើម្បីផ្តល់ជាគំនិតចែករំលែកដល់អាជ្ញាធរជាតិអប្សរាដើម្បីបន្តភាពអភិវឌ្ឍន៍ជាមួយគ្នាទៅមុខ។

ឯកឧត្តម ហង់ ពៅ មានប្រាសាសន៍ថា ប្រទេសកម្ពុជាមានសម្បត្តិវប្បធម៌អស្ចារ្យជាច្រើន ប៉ុន្តែការផ្សព្វផ្សាយនៅមានការខ្វះខាត សូម្បីតែអាជ្ញាធរជាតិអប្សរា ការងារសម្រេចបានយ៉ាងច្រើន តែផ្ទុយទៅវិញការផ្សព្វផ្សាយមិនបានទូលំទូលាយនៅឡើយ ដូច្នេះ មើលទៅហាក់បីដូចជាស្ថានប័ននេះមិនមានសកម្មភាពអ្វីសោះ។

ឯកឧត្តមបញ្ជាក់ថា ទោះបីជាអាជ្ញាធរជាតិអប្សរាជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែក៏ជាស្ថាប័នស្រាវជ្រាវអាចទទួលយកនូវទំនាក់ទំនងក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាបេសកម្មដ៏ធំរបស់ស្ថាប័ន(NRC)។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ រីឯធនធានមនុស្សនៅមានកម្រិត ហើយអាជ្ញាធរជាតិអប្សរាជាស្ថាប័នបណ្តុះបណ្តាលធនធានមនុស្សអនុវត្តតាមការដ្ឋានធំជាងគេក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមថា នាពេលអនាគតអាចនឹងមានលទ្ធផលជាផ្លែផ្កានៃការសហប្រតិបត្តិការរវាងស្ថាប័ន(NRC)និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកិច្ចការរួមគ្នាសម្រាប់ពិពភលោក៕






















អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុំ រិទ្ធី
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
ដើមដំបូងមុន12345...293294បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
6316
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
43461
ខែនេះ
:
0324290
សរុប
:
010280437