NEWS

ក្រុមកាត់ក្រីមែកឈើចុះកាត់និងដកហូតដើមឈើហានិភ័យនៅប្រាសាទព្រះខ័ន

Published on 16 November 2019 10:08 AM Post By ៖ Apsara National Authority
ក្រុមកាត់ក្រីមែកឈើ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីមែកឈើ និងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់មួយចំនួន ស្ថិតនៅបរិវេណប្រាសាទព្រះខ័ន តាមផ្លូវចូលមុខរានហាលខាងជើង។

ដើមឈើទាំងនោះរួមមាន កាត់ដកហូតដើមស្រឡៅងាប់២ដើម មានអង្កត់ផ្ចិតទំហំ១១០ ស.ម កម្ពស់ ប្រហែល៣៦ម៉ែត្រ ដុះជាប់ផ្លូវ និងនៅមុខរានហាលខាងជើង។ ដើមខ្នុរព្រៃងាប់ អង្កត់ផ្ចិតទំហំ៦០ ស.ម កម្ពស់ ប្រហែល៣៦ម៉ែត្រ ដុះក្បែរកំពែងប្រាសាទផ្នែកខាងជើង។ កាត់ក្រីមែកដើមខ្នុរព្រៃរស់ចំនួន១ដើម មានអង្កត់ផ្ចិតទំហំ៥០ ស.ម កម្ពស់ ប្រហែល១៨ម៉ែត្រ ដុះជាប់ផ្លូវច្រកចូលខាងជើងខាងក្រៅកំពែង។

បន្ថែមពីនេះ ក្រុមការងារកាត់ក្រីមែកឈើក៏បានពិនិត្យស្ថានភាពដើមឈើដុះទ្រេតជាប់ផ្លូវ មានមែកសាខានិងមានវល្លិ៍ច្រើនដុះគ្រប មានប្រព័ន្ធឬសខ្សោយ សណ្ឋានដីជ្រាយមិនហាប់ណែន ដែលអាចបង្កហានិភ័យទៅថ្ងៃមុខផងដែរ។ ក្នុងនោះបានកាត់ចេញពាក់កណ្តាលដើមស្រឡៅចំនួន១ដើមអង្កត់ផ្ចិតទំហំ១០០ ស.ម កម្ពស់ ប្រហែល៣០ម៉ែត្រ និងដើមឈើមួយចំនួនទៀតដែលមានស្ថានភាពដើមដុះទ្រេត ជាប់ផ្លូវ នៅមុខរានហាលខាងជើង មានប្រព័ន្ធឬសខ្សោយ(មានជំងឺ) តួដើមមានប្រហោងក្នុង និងប្រេះ។

ក្រុមការងារនៃនាយកដ្ឋានព្រៃឈើ បានចាប់ផ្តើមចុះអនុវត្តការងារនេះពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃកិច្ចការទាំងនេះ គឺដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន ជៀសវាងបាក់ដួលរលំ ប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទព្រះខ័ន និងកុំឱ្យបាក់ខូចខាតប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទជាដើម៕
















អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
FirstPrev12345...293294NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
6770
Yesterday
:
14427
This Week
:
43915
This Month
:
0324744
Total
:
010280891