NEWS

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់សិក្ខាកាមចំនួន៦០រូប

Published on 13 December 2019 10:03 AM Post By ៖ Apsara National Authority

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរាបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋម ចាប់ពីថ្ងៃទី០២ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដល់សិក្ខាកាមមកពីនាយកដ្ឋានគ្រប់គ្រងទឹកចំនួន២០រូប នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរចំនួន២០រូប និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការចំនួន២០រូប សរុបចំនួន៦០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបន្ថែមចំណេះដឹងផ្នែកសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅតាមតំបន់នីមួយៗក្នុងរមណីយដ្ឋានអង្គរ ដើម្បីសង្រ្គោះជីវិត បង្ការរបួសកុំឱ្យធ្ងន់ធ្ងរ ធ្វើឱ្យជនរងគ្រោះមានការទុកចិត្តដើម្បីរក្សាភាពរឹងមាំ ដើម្បីឱ្យជនរងគ្រោះអាចទទួលបានការថែទាំវេជ្ជសាស្រ្តបានយ៉ាងឆាប់រហ័ស និងជួយសម្រួលគ្រូពេទ្យងាយព្យាបាល។

វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីជាកិច្ចការចម្បងក្នុងការពារសុវត្ថិភាពការងារ ដោយមន្រ្តី បុគ្គលិកធ្វើការផ្ទាល់នៅការដ្ឋានតាមប្រាសាទ ឡើងសម្អាតតាមប្រាសាទ ជុំវិញប្រាសាទ ជាមួយទេសចរ គឺជាការងារប្រចាំថ្ងៃដែលប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានថ្លែងក្នុងឱកាសបិទកម្មវិធីបណ្តុះបណ្តាលនេះថា វគ្គបណ្តុះបណ្តាលនេះមានគោលដៅបីសំខាន់ៗ ទី១គឺភ្នាក់ងារទេសចរណ៍ដែលធ្វើការជិតស្និទ្ធជាមួយភ្ញៀវទេសចរ។ ទី២អ្នកធ្វើការនៅតាមការដ្ឋានទឹក ដែលពួកគាត់ធ្វើការតាមបណ្តោយផ្លូវទឹកបុរាណ ហើយតំបន់ទាំងនោះមានមនុស្សរស់នៅ និងឆ្លងកាត់។ ទី៣គឺអ្នកធ្វើការនៅតាមប្រាសាទ សម្អាតកូនរុក្ខជាតិ និងស្មៅនៅលើប្រាសាទដែលប្រឈមនឹងគ្រោះថ្នាក់ដោយយថាហេតុណាមួយ អាចជួយសង្គ្រោះគ្នាបានទៅវិញទៅមក។

លោក អ៊ឹម សុខរិទ្ធី បន្តថា ក្រោយពីបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះនឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗប្រចាំថ្ងៃរបស់មន្រ្តី-បុគ្គលិក កម្មករដែលធ្វើការនៅតាមការដ្ឋានជួរមុខ។ លោកបញ្ជាក់ថា មន្រ្តី-បុគ្គលិក កម្មករដែលបានសិក្សាវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះ ជាជនបង្គោលជួយសង្គ្រោះដល់អ្នកគ្រោះថ្នាក់ដួល ថ្លោះ គ្រិច សត្វល្អិតទិចឬខាំ គ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗដែលកើតឡើងដោយយថាហេតុអាចកើតមានជារៀងរាល់ថ្ងៃ បានភ្លាមៗមុននឹងបញ្ជូនទៅដល់មន្ទីរពេទ្យ ជាពិសេសចំណេះដឹងវិជ្ជាសង្គ្រោះបឋមនេះអាចជួយសង្គ្រោះមនុស្សក្នុងតំបន់ខ្លួនរស់នៅ។ល។

លោកបន្តថា បញ្ហាសំខាន់មួយទៀត សិក្ខាកាមទាំងអស់បម្រើការងារក្នុងតំបន់ទេសចរណ៍ មនុស្សរាប់ម៉ឺន រាប់លាននាក់ មកទស្សនាជាប្រចាំ តិចឬច្រើនតែងមានតែងមានរបួស ថ្លោះ គ្រិច ឈឺ ខ្យល់គរ ឈឺថ្កាត់ផ្សេងៗជាយថាហេតុណាមួយមិនខាន ទាំងទេសចរណ៍ជាតិ-អន្តរជាតិ ហើយអ្នកទាំងអស់នោះនឹងយកចំណេះដឹង និងដើរតួនាទីសំខាន់ក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។ លោកក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ប្រើចំណេះដឹងនេះឱ្យចំគោលដៅ និងតួនាទី ជៀសវាងនូវការចេញវេជ្ជបញ្ញាផ្សេងៗ ព្រោះខ្លួនមិនមែនជាគ្រូពេទ្យឡើយ។

ក្រោយពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក៏មានចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង៦០រូបផងដែរ៕








អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក សែ សម្បត្តិ
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
FirstPrev12345...293294NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
6450
Yesterday
:
14427
This Week
:
43595
This Month
:
0324424
Total
:
010280571