ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងអនុវត្តការជួសជុលហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញនៅឆ្នាំ២០២០

បានផ្សាយនៅ ថ្ងៃទី 11 ខែ ធ្នូ ឆ្នាំ2019 12:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រៅតែពីអាជ្ញាធរជាតិអប្សរាបានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើនក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍បញ្ជាក់ទៀតថា៖ គម្រោងជួសជុលផ្លូវមួយចំនួនមានដូចជា ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគងនិងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តីនិងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។

ចំពោះគម្រោងពាក់ព័ន្ធការលើកកម្ពស់សោភ័ណភាពប្រាសាទដែលនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០នោះ មានដូចជាគម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្តឱ្យមានភាពបៃតងជានិច្ច។ ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបន្តពង្រីកតំបន់ទេសភាពបៃតងដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តរួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្តនៅពាក់កណ្តាលឆ្នាំ២០១៩។ ដូច្នេះ ការងារពង្រីកតំបន់ទេសភាពបៃតងនឹងត្រូវពង្រីកបន្តទៀត។

រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង៣៥០ម៉ែត្រក៏នឹងត្រូវជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕

















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
ដើមដំបូងមុន12345...293294បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
6539
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
43684
ខែនេះ
:
0324513
សរុប
:
010280660