ព័ត៌មានថ្មីៗ

កិច្ចប្រជុំនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

បានផ្សាយនៅ ថ្ងៃទី 11 ខែ ធ្នូ ឆ្នាំ2019 09:33 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូត/រដ្ឋទូត ជប៉ុន បារាំង ជាសហប្រធាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អ្នកជំនាញការជាន់ខ្ពស់ជាតិ-អន្តរជាតិនៃកិច្ចប្រជុំ បានស្មិងស្មាធសម្តែងសេចក្តីគោរព សោកស្តាយចំពោះការបាត់បង់នាដវដ្តីឯក សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបានបន្សល់ស្នាព្រះហស្តយ៉ាងច្រើនក្នុងវិស័យវប្បធម៌ជាតិ ដែលស្នា​ព្រះហស្ត​ទាំងនោះក៏មានការចូលរួមស្តារ​ឡើង​វិញ​របាំព្រះរាជទ្រព្យ​និង​របាំ​ប្រពៃណី​ផ្សេងៗទៀតបន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​បាន​បញ្ចប់។

ការបាត់បង់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សក្នុងវិស័យវប្បធម៌ជាតិ។ យើងខ្ញុំជាកូនចៅជំនាន់ក្រោយ សូមដឹងគុណនិងថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងចំពោះព្រះរាជបេសកកម្មរបស់សម្តេចព្រះរាជបុត្រី ដែលបានបន្សល់ទុកស្នាដៃជាប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។ សូមព្រះរាជវិញ្ញាណក្ខន្ធរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម បានយាងទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ុំ​ រិទ្ធី/ លោក សឿន ប៊ុនស៊រ/ លោក ហាប់ គឹមអាន
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
9374
ម្សិលមិញ
:
22285
សប្តាហ៍នេះ
:
58627
ខែនេះ
:
0203069
សរុប
:
010159216