ព័ត៌មានថ្មីៗ

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះប្រធានកិត្តិយសក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរស្នើសុំឱ្យព្រះសង្ឃគ្រប់វត្តអារាមក្នុងតំបន់អង្គររួមគ្នាថែរក្សា អភិរក្ស មរតកវប្បធម៌ដូនតា

បានផ្សាយនៅ ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ2019 11:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងរយៈពេល៥ឆ្នាំនៃការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលកិច្ចការវត្តអារាមទាំង៣៥ក្នុងឧទ្យានអង្គរជាមួយកិច្ចការអភិរក្សបេតិកភណ្ឌ។ ក្នុងបរិបទការងារនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ការអប់រំផ្សព្វផ្សាយ និងការចូលរួមផ្តល់ជាគំរូចំពោះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង។

មានសង្ឃដីកាបង្ហាញនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិកាអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូណ៌ បានសុំបិណ្ឌបាត្រដល់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សា គាំពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរលើផ្នែកអភិរក្ស ការជួសជុល ក៏ដូចជាការគ្រប់គ្រងមរតកបុរាណៗដែលមានក្នុងវត្តឱ្យបានកាន់តែល្អប្រសើរគង់វង្សយូរអង្វែង។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានលើកយកករណីវត្តប្រាសាទលលៃ ដែលព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តបានយល់ព្រមក្នុងការរំកិលកុដិដែលបានសង់នៅបរិវេណខាងទួលប្រាសាទលលៃមកគង់នៅខាងក្រោម ដែលកិច្ចការទាំងអស់នេះកើតឡើងបានអាស្រ័យដោយការយល់ដឹងនិងផ្តល់តម្លៃខ្ពស់ទៅលើកិច្ចការអភិរក្សមរតកដូនតា ដើម្បីទុកឱកាសឱ្យអ្នកជំនាញបានជួសជុល ថែទាំប្រាសាទផង និងរក្សាបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ សិក្សា ស្វែងយល់ផង និងដើម្បីបម្រើដល់វិស័យទេសចរណ៍ បង្កើតចំណូលជូនគ្រួសារថែមទៀត។ ពិសេស ការរំកិលកុដិចេញពីបរិវេណខាងលើវត្តប្រាសាទលលៃ ក៏ជាគំរូមួយសម្រាប់វត្តអារាមដទៃទៀត ក្នុងការបញ្ជៀសការសង់សំណង់រំខានដល់សោភណ័ណភាព និងតម្លៃជាប្រវត្តិសាស្ត្រប្រាសាទបុរាណ។

ដើម្បីសម្តែងនូវការថ្លែងអំណរព្រះគុណ និងដឹងគុណនូវទឹកព្រះទ័យដ៏ប្រពៃក្នុងការរួមចំណែកអភិរក្សសប្បត្តិបេតិកភណ្ឌមនុស្សជាតិជាមួយអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានប្រគេនប័ណ្ណសរសើរដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ និងជាព្រះប្រធានកិត្តិយសក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ចំពោះការលះបង់និងយល់ច្បាស់ពីតម្លៃនៃមរតកមនុស្សជាតិ៕





















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
9370
ម្សិលមិញ
:
22285
សប្តាហ៍នេះ
:
58623
ខែនេះ
:
0203065
សរុប
:
010159212