ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ2019 11:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា នឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដីក្រហមចាស់ចាស់ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ប្រាសាទ ដោយសារការបើកបើកបរយានយន្តគៀកខ្លាំងនឹងប្រាសាទ។ គម្រោងនេះ ត្រូវបានបន្តតាមដានការអនុវត្តនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

ថ្លែងទៅក្រុមអ្នកសារព័ត៌មានក្រោយធ្វើបទបង្ហាញរួច ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាគ្រោងស្ថាបនាផ្លូវនេះនៅដើមឆ្នាំ២០២០ខាងមុខនេះ ហើយក្រោយពីសាងសង់រួចផ្លូវនេះរួច យើងនឹងរៀបចំកែលម្អផ្លូវកៅស៊ូសព្វថ្ងៃដែលជាប់មុខព្រះលានជល់ដំរីឱ្យមានភាពបៃតង ដោយកាយកៅស៊ូចេញ ហើយដាំស្មៅ និងដើមឈើ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្តថា ផ្លូវថ្មីនេះគឺសង់លើផ្លូវដីក្រហមដែលកំពុងចរាចរណ៍សព្វថ្ងៃ ចាប់ពីប្រាសាទបាយ័ន កាត់តាមបរិវេណប្រាសាទសួរព្រ័ត មុនដល់ប្រាសាទព្រះពិធូរបត់ឆ្វេងឆ្ពោះទៅភ្ជាប់ទៅផ្លូវកៅស៊ូឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដែលមានចម្ងាយ ១.៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលគ្រោងប្រើពេលសាងសង់រយៈពេល៨ខែ។

យោងតាមការស្រាវជ្រាវលើឯកសារប្រវត្តិសាស្រ្តបានបង្ហាញថា នាឆ្នាំ១៩០៩ បរិវេណព្រះលានជល់ដំរីមិនទាន់មានការស្ថាបនាផ្លូវទេ ទើបតែនៅឆ្នាំ១៩១១ មានការគូរដល់ការសាងសង់ផ្លូវក្នុងតំបន់អង្គរធំ រីឯផ្លូវដីក្រហមនៅមុខប្រាសាទសួរព្រ័តនេះ កសាងក្នុងឆ្នាំ១៩១២ មុនផ្លូវកៅស៊ូដែលយើងកំពុងប្រើប្រាស់មុខព្រះលានជល់ដំរីដែលឃើញមាននៅពេលក្រោយក្នុងឆ្នាំ១៩២៨។










អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
8902
ម្សិលមិញ
:
22285
សប្តាហ៍នេះ
:
58155
ខែនេះ
:
0202597
សរុប
:
010158744