ព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញការអាដហុកចុះត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ2019 09:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះពិនិត្យការដ្ឋានប្រាសាទមេបុណ្យខាងលិច។ ការងារនេះធ្វើឡើងដើម្បីតាមដានរាល់អនុសាសន៍ ដែលក្រុមអ្នកជំនាញការទាំងនោះបានផ្តល់ឱ្យក្រុមអ្នកជួសជុលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ កាលពីអំឡុងខែ មិថុនាកន្លងទៅ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានឱ្យដឹងថា ការចុះពិនិត្យនេះគឺដូចរាល់ដងមុនកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដានរាល់អនុសាសន៍ដែលក្រុមអ្នកជំនាញការអាដហុកផ្តល់ជូនតាមការដ្ឋាននីមួយៗ។ លោកបន្តថា ការដ្ឋាននៅប្រាសាទមេបុណ្យខាងលិចនេះបានចាប់ផ្តើមឡើងវិញនៅដើមខែមករា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីលោក សុខនី គម្រោងឆ្នាំ២០១៩-២០២០ គឺក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា ហើយគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនៅឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ លោក សុខនី ពន្យល់ថា ការដ្ឋាននៅប្រាសាទមេបុណ្យនេះមានភាពស្មុគស្មាញបន្តិច ដ្បិតវានៅចំកណ្ដាលបារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្ម សម្ភារផ្សេង និងបង្កការរំខានពីគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ភ្លៀង។ល។

តំណាងស្ថានទូតបារាំង និងជាសហប្រធានក្នុងគម្រោងនេះ លោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) សម្រាប់ឆ្នាំ២០១៩-២០២០នេះ ស្ថានទូតបារាំងបានផ្តល់កញ្ចប់ថវិការួចហើយសម្រាប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះ។ លោកបញ្ជាក់ថា ស្ថានទូតបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីជួយជួសជុលប្រាសាទមេបុណ្យខាងលិចរហូតបញ្ចប់ជាស្ថាពរ៕
















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបថត៖ លោក ហាប់ គឹមអាន
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
12923
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
35641
ខែនេះ
:
0316470
សរុប
:
010272617