ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ2019 10:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩បានចាប់ផ្តើមសាជាថ្មីនៅលើទឹកដីអង្គរ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមជាជនជាតិខ្មែរនិងបរទេសជាច្រើន។

ពិធីនេះប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងពិធីជប់លៀងអបអរសាទរទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅប្រាសាទបាយ័ន ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ដោយកម្ពុជាកំពុងតែបន្ដរស់នៅក្នុងសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសំបូរសប្បាយពេញផ្ទៃប្រទេស។ លើសពីនេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី ជាផលិតផលទេសចរណ៍ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ និងបានរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ក្នុងរយៈពេលតែមួយ។

ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យដូចសព្វដង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងបំណងអបអរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង៕




















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
13215
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
35933
ខែនេះ
:
0316762
សរុប
:
010272909