ព័ត៌មានថ្មីៗ

អ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ អញ្ជើញចុះត្រួតពិនិត្យការអនុវត្តការងារតាមការរដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ2019 08:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដូចសព្វមួយដង នៅមួយសប្តាហ៍មុនកិច្ចប្រជុំ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះតាមការដ្ឋាននានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីវាយតម្លៃ តាមដានការអនុវត្តការងារជួសជុល ការងារស្រាវជ្រាវ គម្រោងអភិវឌ្ឍន៍ និងពិនិត្យពិភាក្សាលើគម្រោងថ្មីៗ តើបានអនុវត្តស្របឬត្រឹមត្រូវតាមអនុសាសន៍ដែលអ្នកជំនាញឱ្យអនុវត្តឬអត់ ។

ការអញ្ជើញចុះត្រួតពិនិត្យរបស់ក្រុមអ្នកជំនាញការទាំងនោះគឺជាយន្តការគន្លឹះយ៉ងសំខាន់ក្នុងវាយតម្លៃជាក់ស្តែងនូវរាល់ចំណុចវិជ្ជមាន និងអវិជ្ជមានតាមការដ្ឋានអភិរក្សឬគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនានា ព្រមទាំងប្រមូលនូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការផ្តល់យោបល់កែលម្អនៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី-អង្គរលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕






អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
13001
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
35719
ខែនេះ
:
0316548
សរុប
:
010272695