ព័ត៌មានថ្មីៗ

អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរកោតសរសើរចំពោះការជួសជុល រចនាសម្ព័ន្ធសំណង់ស្រះខាងជើងនៃប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ2019 10:37 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានវាយតម្លៃថា ការអនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត គឺមានការស្រាវជ្រាវបានច្រើ ន ច្បាស់លាស់ រីឯការជួសជុលស្របតាមលក្ខណៈបច្ចេកទេស មិនធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសំណង់បុរាណផង។

ការវាយតម្លៃ បែបនេះ ធ្វើឡើង ក្នុងពេលដែលក្រុមអ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះតាមដានការ អនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រធានគម្រោងជួសជុលនៃការដ្ឋានស្រះទឹកខាងជើង លោក ស្រ៊ុន តិច មានប្រសាសន៍ថា វាគឺជាមោទនភាពណាស់សម្រាប់អ្នកជំនាញខ្មែរ ដែលបានអនុវត្តន៍ការជួសជុល ស្រាវជ្រាវ ពង្រឹង រចនាសម្ព័ន្ធសំណង់ស្រះទឹកបានល្អប្រសើរ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិ រួមទាំងស្របតាមបច្ចេកទេសដើម្បីយល់ពីរចនាសម្ព័ន្ធស្រះ បញ្ចៀសការបាត់បង់តម្លៃស្រះបុរាណ និងរចនាសម្ព័ន្ធស្ថាបត្យកម្មស្រះថែមទៀតនោះ។

អ្នកជំនាញការអន្តរជាតិក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរាជំរុញការយកចិត្តទុកដាក់ស្រាវជ្រាវប្រវត្តិស្រះ រួមទាំងពង្រីកការដ្ឋានជួសជុល និងការបិទមិនឱ្យទេសចរចូល ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារស្រាវជ្រាវនិងជួសជុលបានងាយស្រួល។

លោក ស្រ៊ុន តិច ឱ្យដឹងទៀតថា គម្រោងជួសជុលស្រះខាងជើងរបស់អង្គរវត្ត ដែលបានចាប់ផ្ដើម អនុវត្តសាកល្បងលើប្រវែង១៥ម៉ែត្រ និងចាប់ផ្តើមសិក្សា កំណាយស្រាវជ្រាវតាំង ពីខែមិនា ឆ្នាំ២០១៩ មកដល់ពេលនេះ បានបញ្ចប់ទាំងស្រុងហើយ ដោយក្នុងនោះមានទាំងការរៀបចំលម្អមាត់ស្រះដោយដាំស្មៅផង។

ក្រុមអ្នកជំនាញឱ្យដឹងថា តាមគម្រោងទៅអនាគត ស្រះខាងជើងរបស់អង្គរវត្ត នឹងត្រូវជួសជុលទាំងស្រុងឡើងវិញ ដើម្បីទប់ស្កាត់ការខូចខាតនៃការហូរចូលអាចមន៍ដីមកកប់លើរចនាសម្ព័ន្ធស្រះ។ ស្រះខាងជើងនេះ កាលពីបុរាណគឺមាននាទីសំខាន់សម្រាប់បម្រើប្រយោជន៍ដល់ទេព រីឯបច្ចុប្បន្នគឺជាកន្លែងដែលមានទេសភាពស្អាត សម្រាប់ភ្ញៀវទេសចរផ្តិតយករូបកំពូលប្រាសាទអង្គរវត្តដែលចាំងឆ្លុះក្នុងផ្ទៃទឹក៕
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក អេង បញ្ញាវុទ្ធី/ កញ្ញា ហ៊ីង ស្រីរ័ត្ន
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
13246
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
35964
ខែនេះ
:
0316793
សរុប
:
010272940