ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍ អនុញ្ញាតឱ្យជួសជុល និងសង់តូចតាចបាន ៦៩ករណី ក្នុងខែវិច្ឆកា

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2019 10:11 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
របាយការណ៍សកម្មភាពការងារ និងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំខែវិច្ឆកា ឆ្នាំ២០១៩ ស្តីពីការចុះពិនិត្យ អនុញ្ញាតការជួសជុល និងសាងសង់តូចតាច អនុញ្ញាតបានចំនួន៦៩ករណី ក្នុង១៤៦ករណី។

ករណីអនុញ្ញាតផ្តល់ជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន ១៦ករណី ស្រុកអង្គរធំបានចំនួន ១១ករណី ស្រុកពួកបានចំនួន ១១ករណី ក្រុងសៀមរាបបានចំនួន ១៨ករណី និងស្រុកបន្ទាយស្រីបាន ចំនួន១៣ករណី សរុប៦៩ករណី។

សូមបញ្ចាក់ថា ក្រុមការងារសហគមន៍តែងតែផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។ លើសពីនេះ ក្រុមការងារសហគមន៍បន្តចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុល និងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រៅពីនេះ ក្រុមការងារបានចុះសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋស្របពេលដែលចុះពិនិត្យ និងដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។ វាគ្មិនសហគមន៍ ក្នុងគោលដៅទាំង៥ស្រុក/ក្រុង បានចុះជាប់ជាប្រចាំ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីនិតិវិធីក្នុងការដាក់ពាក្យស្នើសុំជួសជុលផ្ទះ និងសង់តូចតាចក្នុងឧទ្យានអង្គរ៕













អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
13252
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
35970
ខែនេះ
:
0316799
សរុប
:
010272946