ព័ត៌មានថ្មីៗ

កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ប្រព្រឹត្តទៅយ៉ាងអធឹកអធមក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

បានផ្សាយនៅ ថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ2019 03:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏មានសារសំខាន់នេះ លោកជំទាវ ភឿង សកុណា បានថ្លែងថា កម្មវិធីនៅពេលនេះផ្តោតលើសម្បត្តិបេតិកភណ្ឌអរូបីរបស់មួយចំនួន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ រួមមានរបាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ និងចាប៉ីដងវែង។ ដោយឡែក ការរៀបចំរាត្រីចងចាំនៅព្រះលានជល់ដំរីនៅលើទឹកដីអង្គរ អតីតបេះដូងនៃមហានគរខ្មែរ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីបំផុសឡើងវិញឱ្យកូនខ្មែរទាំងអស់ដឹងអំពីទេពកោសល្យ ការច្នៃប្រឌិតពីបញ្ញាញាណរបស់ដូនតាយើង។

លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់បន្ថែមជាពិសេសកម្មវិធីនេះក៏បានបង្ហាញពីកម្លាំងរួបរួមរបស់ជាតិខ្មែរ ហើយកាលណាយើងរួមគ្នា គឺយើងអាចធ្វើបាន។ លោកជំទាវបានអំពាវនាវឱ្យបន្តស្មារតីទៅមុខទៀត ហើយគ្មានអ្វីដែលថែបានល្អជាងប្រជាជនខ្លួនឯង ហើយគ្មានអ្វីដែលអាចថែបានល្អជាងយុវជនជំនាន់ក្រោយទេ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌដែលដូនតាប្រឹងបង្កើតឡើងទុកទៅអ្នកជំនាន់ក្រោយៗទៀត។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានបង្ហាញនូវបំណងក្នុងការឲ្យមានការបំផុសចលនាចូលរួមផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺក្នុងកម្រិតជាតិនិងអន្តរជាតិ។

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តីក៏បានថ្លែងអរគុណដល់ក្រសួងស្ថាប័នមួយចំនួនដែលសហការចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញអារម្មណ៍រីករាយជាពន់ពេកពេលឃើញមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលឆ្លុះបញ្ចាំងនូវស្មារតីរួបរួមជាតិ ស្រឡាញ់និងមានមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌ជាតិរបស់ខ្លួន៕











































ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6644
ម្សិលមិញ
:
12216
សប្តាហ៍នេះ
:
06644
ខែនេះ
:
0156214
សរុប
:
009905900